ថ្ងៃនេះគឺជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងជាពេលវេលាដ៏សំខាន់ សម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សូមជូនពរឱ្យសិស្សានុសិស្សរបស់យើង និងបេក្ខជនប្រឡងទាំងអស់ជួបតែសំណាងល្អ និងជោគជ័យក្នុងការប្រឡង។
យើងសង្ឃឹមថាសិស្សានុសិស្សគ្រប់រូបនឹងមានស្មារតីស្ងប់ស្ងាត់ និងមានទំនុកចិត្តយ៉ាងមុតមាំ ដោយជឿជាក់លើការខិតខំប្រឹងប្រែង និងការរៀនសូត្រអស់រយៈពេលកន្លងមក។ សូមឱ្យរាល់សំណួរដែលចេញក្នុងការប្រឡង សុទ្ធសឹងជាវិញ្ញាសាដែលប្អូនៗបានត្រៀម ចងចាំ និងចេះសរសេរ ឬដោះស្រាយយ៉ាងស្ទាត់ជំនាញ។
ដើម្បីគាំទ្រដល់ការសិក្សាក្រោយការប្រឡងបាក់ឌុបរបស់ប្អូនៗ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សម្រេចផ្តល់ជូនអាហារូបករណ៍ ៧៥% ចំនួន ២វគ្គសិក្សា ជូនដល់បេក្ខជនប្រឡងបាក់ឌុបចំនួន ២០ រូប ព្រមទាំងអាហារូបករណ៍ ៣០% ចំនួន ២ វគ្គសិក្សា សម្រាប់បេក្ខជនប្រឡងបាក់ឌុបទាំងអស់។ សូមអញ្ជើញមកកាន់សាខា Aii ដែលនៅជិតប្អូនៗបំផុតនៅថ្ងៃនេះ ហើយបន្តដំណើរសិក្សាទៅកាន់អនាគតដោយភាពជឿជាក់! ។
ដើម្បីចុះឈ្មោះស្នើសុំអាហារូបករណ៍ សូមចុចទីនេះ៖ https://aii.edu.kh/scholarships
មជ្ឈមណ្ឌលភាសា អេ អេ អាយ (Aii) គឺជាជម្រើសដ៏ល្អសម្រាប់មាតាបិតា និងសិស្សានុសិស្សដែលស្វែងរកការអប់រំភាសាដែលមានគុណភាព។ យើងផ្តល់ជូនកម្មវិធីសិក្សាភាសាអង់គ្លេស ភាសាចិន និងវគ្គសិក្សាឯកទេសដូចជា TOEFL, HSK និង TESOL។
ដើម្បីស្វែងយល់បន្ថែម សូមអញ្ជើញមកកាន់សាខារបស់ Aii ណាមួយដែលនៅជិតលោកអ្នក ឬផ្ញើអ៊ីមែលមកកាន់យើងខ្ញុំតាមរយៈ info@aii.edu.kh
ត្រៀមខ្លួនចុះឈ្មោះហើយឬនៅ? ចុចទីនេះដើម្បីចុះឈ្មោះ៖ https://aii.edu.kh/register-now