Stand with Cambodia — Together for Our Future
ព័ត៌មានអន្តរជាតិ Jun 04, 2026 | 13:42 PM

ប្រធានាធិបតីត្រាំ ជ្រើសតាំងលោកChristopher Anderson ជាបេក្ខជនឯកអគ្គរដ្ឋទូតថ្មី ប្រចាំទីក្រុងភ្នំពេញ

ប្រធានាធិបតីត្រាំ ជ្រើសតាំងលោកChristopher Anderson ជាបេក្ខជនឯកអគ្គរដ្ឋទូតថ្មី ប្រចាំទីក្រុងភ្នំពេញ

កាលពីថ្ងៃចន្ទ ទី១ ខែមិថុនាកន្លងទៅ រដ្ឋបាល លោកប្រធានាធិបតីដូណាល់ ត្រាំបានជ្រើសតាំង លោកChristopher Anderson ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ 
ការតែងតាំងនេះ ធ្វើឡើងក្រោយពីតួនាទីមួយនេះ នៅទំនេរអស់រយៈពេលពីរឆ្នាំ។ ពោលបន្ទាប់ពីលោកW. Patrick Murphy ចប់អាណត្តិ របស់លោក ដែលមានរយៈពេលជិតប្រាំឆ្នាំ។ 
តាមពិតទៅ ការពិចារណា ក្នុងការជ្រើសរើសឯកអគ្គរដ្ឋទូតថ្មី ប្រចាំទីក្រុងភ្នំពេញ ក៏ធ្លាប់ត្រូវបានគិតគូរដែរ កំឡុងអាណត្តិប្រធានាធិបតីអាមេរិក ចូ បៃឌិន ប៉ុន្តែសភាអាមេរិកមិនអនុម័ត។
អំពីប្រវត្តិការងារ របស់លោកChristopher Andersonធ្លាប់មានបទពិសោធន៍ ក្នុងវិស័យការទូតជាង២០ឆ្នាំមកហើយ។ គួរបញ្ជាក់ដែរថា គេត្រូវរង់ចាំការអនុម័ត ពីសភាអាមេរិកជាមុនសិន មុននឹងលោកChristopher Andersonក្លាយជាឯកអគ្គរដ្ឋទូតពេញសិទ្ធ៕