នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ ក្លឹបយុវជន Aii (AYC) ដែលមានសមាជិកជាសិស្ស និងអតីតសិស្ស បានរៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌លើកដំបូងរបស់ខ្លួនឈ្មោះថា “សំឡេងមួយ ក្តីសង្ឃឹមមួយ៖ កម្មវិធីប្រគំតន្ត្រីខ្នាតតូច ដើម្បីសប្បុរសធម៌របស់ Aii”។
ការប្រគំតន្ត្រីប្រកបដោយទឹកចិត្តមនុស្សធម៌មួយនេះ បានប្រព្រឹត្តទៅនៅសាលសន្និសីទ សូវ ហុងគុយ នៃអាគារលីម គីមណយ សាខាម៉ៅសេទុង ចាប់ពីម៉ោង៥:៣០ ល្ងាច ដល់ម៉ោង៨:០០ យប់ ហើយវាជាការប្រគំតន្ត្រីសប្បុរសធម៌លើកដំបូង រៀបចំដោយក្លឹបយុវជន Aii (AYC)។
រាត្រីដ៏មានអត្ថន័យនេះ បានប្រមូលផ្តុំសិស្សដែលមានទេពកោសល្យមកឡើងលើឆាក ជាមួយសិល្បករកិត្តិយស ស៊ី គីប៉ាក និង កញ្ញា CHIWAWA ព្រមទាំងប្អូនប្រុស កែម ពន្លឺវិវឌ្ឍន៍ប្រែនឌែន អតីតសិស្ស Aii ដែលបានសម្តែងសិល្បៈប្រពៃណីចាប៉ីដងវែងដ៏ពិរោះរណ្ដំ។
ប្អូនស្រី សារឿន សេលីនណា ជាអ្នករៀបចំកម្មវិធីប្រគំតន្ត្រីនេះ បានលើកឡើងថាកម្មវិធីនេះ មិនមែនមានគោលបំណងត្រឹមតែរៃអង្គាសថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យសិស្សប្រើប្រាស់ទេពកោសល្យរបស់ខ្លួន និងទទួលខុសត្រូវក្នុងការរួមចំណែកបង្កើតផលវិជ្ជមានសម្រាប់សហគមន៍ទៀតផង។
សិល្បករ និងសិល្បការនីកិត្តិយសក៏បានចែករំលែកអារម្មណ៍ដូចគ្នាផងដែរ។ សិល្បករកិត្តិយស លោក ស៊ី គីប៉ាក លើកឡើងថាលោកមានអារម្មណ៍កក់ក្តៅពីការស្វាគមន៍ និងគាំទ្ររបស់សិស្ស Aii ខណៈកញ្ញា CHIWAWA បានសរសើរចំពោះការខិតខំប្រឹងប្រែង និងស្មារតីសហការរបស់ក្រុម AYC ក្នុងការរៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌នេះឱ្យប្រព្រឹត្តទៅដោយរលូន។
/Aii-1.jpg)
/Aii-2.jpg)
/Aii-3.jpg)
/Aii-4.jpg)
/Aii-5.jpg)
/Aii-6.jpg)
/Aii-7.jpg)
/Aii-8.jpg)
/Aii-10.jpg)