មេរៀនសង្គម Jan 14, 2023 | 17:22 PM

MJQE រៀបចំសិក្ខាសាលា ស្តីពី ការស្វែងយល់អំពីវិស័យមូលបត្រនៅកម្ពុជា និងការត្រៀមខ្លួនវិនិយោគលើមូលបត្រកម្មសិទ្ធិ

image

សិក្ខាសាលាដែលរៀបចំធ្វើនៅសាល​ ដឹ ព្រេមៀ ​សេន័​​ ​សែនសុខ​ ​ទល់មុខផ្សារអីអន​ ​ក្នុងខណ្ឌសែនសុខនេះ​ ​មានការចូលរួមពី​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ស្ថាបនិក​ ​ប្រធានក្រុមប្រឹក្សា​ភិ​បាល​ ​និងអគ្គនាយកប្រតិបត្តិ​ ​នៃក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​​.​​ ​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ​នៃនិយ័តករមូលបត្រកម្ពុជា​ ​លោកស្រី​ ​ហ៊​ ​លីគា​ ​ប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះ​ ​បណ្តាលអភិវឌ្ឍន៍ទីផ្សារមូលបត្រ​ ​និងទំនាក់ទំនងអន្តរជាតិ​ ​លោកស្រី​ ​ថៃ​ ​សុខផល្លី​ ​ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ​ ​លោកស្រី​ ​គឹម​ ​សុផានីតា​ ​ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារ​ ​នៃផ្សារមូលបត្រកម្ពុជា​ ​លោក​ ​អ៊ី​ ​រ៉ា​ណ្ណា​រិទ្ធ​ ​នាយកប្រតិបត្តិក្រុមហ៊ុន​ ​​ អេ​​ ​ប៊ី​ ​ស៊ី​ឃ្យូរឹ​ធី​ (ខេ​បូ​ឌា) ​​.​​ ​អ្នកសារព័ត៌មាន​ ​និងភាគីពាក់ព័ន្ធសរុបជាងនាក់អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ស្ថាបនិក​ ​ប្រធានក្រុមប្រឹក្សា​ភិ​បាល​ ​និងអគ្គនាយកប្រតិបត្តិ​ ​នៃក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​​.​​ ​មានប្រសាសន៍ក្នុងសិក្ខាសាលាថា«​ ​គោលបំណងសំខាន់មួយគឺការរៃអង្គាសថវិកាដើម្បីបើកសាលារៀនបន្ថែមទៀត​ ​និងទៅដល់តំបន់ដែលមានតម្រូវការ​ ​បន្ថែមពីលើប្រាក់​ម្ចី​ពីធនាគារ​ ​ហើយយើងជឿជាក់ថា​ ​IP​O ​នឹងជួយយើងពន្លឿនផែនការពង្រីករបស់យើងជាមួយនឹងការចូលទៅកាន់ដើមទុនថ្មី​ ​ឥឡូវនេះយើងមានសាខាត្រឹមតែ​ ​​ ​ប៉ុណ្ណោះ​ ​ហើយយើងមានគម្រោងរៃអង្គាសថវិកាដើម្បីពង្រីកអាជីវកម្ម​ ​និងឈានដល់គោលដៅរបស់ខ្លួននៃ​ ​​ ​សាខា»លោកបន្តថា«គោលដៅក្នុងការដាក់ក្រុមហ៊ុនចូល​ ​IP​O ​នេះគឺមិនមែនដើម្បីប្រាក់ចំណេញនោះទេ​ ​គឺដើម្បី​ឱ្យ​កូនខ្មែរមានឱកាសចូលរៀននៅសាលាល្អ​ ​មិនថាតំបន់ក្រីក្រ​ ​តំបន់មធ្យម​ ​តំបន់អ្នកមាននោះទេ​ ​គឺយើងត្រូវដាក់​(​សាលា​)​នៅគ្រប់តំបន់ទាំងអស់​ ​ដើម្បីជួយរាជរដ្ឋាភិបាលយើងក្នុងការបណ្ដុះបណ្ដាលធនធានរបស់ប្រទេសយើងដែលកំពុងតែមានការលូតលាស់សេដ្ឋកិច្ច»អ្នកឧកញ៉ាបានបង្ហាញការប្ដេជ្ញាចិត្តថានឹងបញ្ចប់ការងារចូល​ ​IP​Oឱ្យ​រួចរាល់ដើម្បីអាចទិញ​ ​លក់បាននៅចន្លោះចុងខែមិនា​ ​ដើមខែមេសាឆ្នាំនេះ

ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា​ ​សាទរចំពោះការចូលទីផ្សារមូលបត្រនេះ​ ​ព្រោះថាក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​​.​​ ​មានបទពិសោធន៍យូរឆ្នាំក្នុង​វិ​័​អបរំ

ដោយឡែកសម្រាប់ការប្តេជ្ញាចិត្តបញ្ចប់កិច្ចការចូលទីផ្សារភាគហ៊ុននៅចន្លោះចុងខែមិនា​ ​និងដើមខែមេសារបស់អ្នកឧកញ៉ា​គួ​​ ​ម៉េងលីវិញ​ ​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​ចាត់ទុកថាជាកា​ដូ​សម្រាប់ប្រជាពលរដ្ឋខ្មែរក៏ដូចជាអ្នកដែលចង់ទិញភាគហ៊ុន​ ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ​ហើយលោកបន្តថា​ ​នៅពេលដែលក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​​.​​ ​ចូលទីផ្សារមូលបត្ររួចរាល់ហើយ​ ​នឹងអាចបោះសញ្ញា​ណ្ណ​បន្តទៀត​ ​ឯកឧត្តម​ ​ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​​.​​ ​ដែលបានចូលរួមក្នុង​វិ​័​ទីផ្សារមូលបត្រនេះ

លោកស្រី​ ​គឹម​ ​សុផានីតា​ ​ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារ​ ​នៃផ្សារមូលបត្រកម្ពុជាបានពន្យល់ពាក្យថាភាគហ៊ុនថាគឺជាចំណែកតូចដែលម្ចាស់អាចក្លាយជាបំណែកតូចជាម្ចាស់ក្រុមហ៊ុនមួយ​ដែ​លលក់ភាគហ៊ុន

គួរបញ្ជាក់ថាក្រុមហ៊ុន​ ​ក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​​.​​ ​គឺជាក្រុមហ៊ុនក្នុង​វិ​័​អប់រំដំបូងបំផុតដែលបានទីផ្សារមូលបត្រ​ ​