Stand with Cambodia — Together for Our Future
អប់រំ Sep 08, 2026 | 11:10 AM

របៀបរៀបចំកម្មវិធីស្ម័គ្រចិត្តឱ្យប្រព្រឹត្តទៅដោយរលូន យោងតាមយោបល់ពីអ្នកជំនាញ!

របៀបរៀបចំកម្មវិធីស្ម័គ្រចិត្តឱ្យប្រព្រឹត្តទៅដោយរលូន យោងតាមយោបល់ពីអ្នកជំនាញ!

កម្មវិធីស្ម័គ្រចិត្តដែលជោគជ័យ ផ្តើមពីគោលបំណងដ៏ច្បាស់លាស់មួយ មិនថាកម្មវិធីនោះជាការសម្អាតសួន ការជួយមណ្ឌលថែទាំ ឬការរៃអង្គាសថវិកាសម្រាប់បុព្វហេតុសង្គមនោះទេ។ សូមកំណត់កាលបរិច្ឆេទនៃកម្មវិធី និងបញ្ជាក់ទីតាំង ឬអង្គការដៃគូដើម្បីត្រៀមមុនផងដែរ។

ក្រៅពីនេះ អ្នករៀបចំកម្មវិធីគួរជ្រើសរើសអ្នកស្ម័គ្រចិត្តឱ្យបានឆាប់ និងបែងចែកតួនាទីឱ្យច្បាស់លាស់ ដើម្បីឱ្យគ្រប់គ្នាដឹងពីភារកិច្ចរបស់ខ្លួន។ បន្ទាប់មកទៀត សូមរៀបចំកាលវិភាគសាមញ្ញមួយ ដែលមានម៉ោងសម្រាប់ការរៀបចំ កម្មវិធីសំខាន់ៗជាដើម និងចែករំលែកព័ត៌មានទាំងនេះឱ្យអ្នកចូលរួមទាំងអស់ជាមុនសិន។

សម្ភារៈ មធ្យោបាយធ្វើដំណើរ និងលិខិតអនុញ្ញាតចាំបាច់ គួរតែរៀបចំឱ្យរួចរាល់យ៉ាងហោចណាស់មួយសប្តាហ៍មុនផងដែរ។