គន្លឹះជីវិត Mar 24, 2021 | 12:00 PM

​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ចែករំលែក​លក្ខណ​ស​ម្បតិ្ត​សិក្សា​នៅ​ក្រៅ​ប្រទេស​ប្រកបដោយ​ប្រសិទ្ធ​ភាព​

image

​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​និង​ជា​អតីត​និស្សិត​សិក្សា​នៅ​សហរដ្ឋអាមេរិក​ ​​រូប​នេះលើកឡើង​ថា​ ​សម្រាប់​អាហារ​ពេលព្រឹក​មាន​រយៈពេល​ត្រឹមតែ​១​០​នាទី​ ​ហើយ​អាហារ​ថ្ងៃត្រង់​មាន​រយៈពេល​៤​៥​នាទី​ ​គឺ​ដល់ម៉ោង​ចូលរៀន​វិញ​រហូត​។​ ​វាគ្មិន​ដ៏​មាន​ប្រជាប្រិយ​ដដែល​រម្លឹក​ឡើងវិញ​ថា​ ​កាលណោះ​សម្រាប់​ការសិក្សា​មាន​ច្រើន​ភាសា​ ​ឬ​ប្រើ​ច្រើន​តុង​ ​ហើយ​គ្រូក៏​មាន​ច្រើន​ ​ថ្នាក់​ក៏មាន​ច្រើន​ ​សៀវភៅ​ក៏មាន​ច្រើន​ ​ដូច្នេះ​ ​ពេលខ្លះ​មាន​អារម្មណ៍​នឿយហត់​ខ្លាំង​ដែរ​ ​ព្រោះ​យក​សៀវភៅ​មក​ម្ដងៗ​មាន​ចំនួន​ច្រើន​ ​ហើយ​វា​ធ្ងន់​។​

​អតីត​និស្សិត​សិក្សា​នៅ​សហរដ្ឋអាមេរិក​ដដែល​អះអាង​ថា​ ​ទោះ​សិក្សា​មាន​រយៈពេល​យូរ​ពិតមែន​ ​ប៉ុន្តែ​ធ្វើ​ឱ្យ​សិស្សានុសិស្ស​ ​ក៏​ដូច​រូបលោក​ផ្ទាល់​ ​គឺ​ទទួល​បាន​ចំណេះ​ដឹង​ ​បទ​ពិសោធ​ ​និង​ជួប​នូវ​រឿងរ៉ាវ​ប្លែកៗ​ច្រើន​ ​ហើយ​រាល់​ការ​ជួបប្រទះ​នូវ​អ្វី​ដែល​ប្លែកៗ​ច្រើន​នេះ​ ​គឺ​ធ្វើ​ឱ្យ​យើង​ពុះកញ្ជ្រោល​ចង់​ចេះ​ ​ចង់​ដឹងឮ​ ​និង​ចង់​ចូលរួម​នៅ​ក្នុង​សហគមន៍​។​

​អ្នកជំនាញ​វិ​ស័​យ​អប់រំ​រូប​នេះ​បញ្ជាក់​ថា​ ​នៅ​សហរដ្ឋអាមេរិក​ ​សម្រាប់​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ ​មិន​ខុស​ពី​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ស្រុកខ្មែរ​នោះ​ទេ​ ​គ្រាន់តែ​ការសិក្សា​នៅ​ទីនោះ​គឺ​មាន​សកម្មភាព​ច្រើនជាង​ ​ហើយ​រៀន​ច្រើនជាង​ ​សប្បាយ​ច្រើនជាង​ ​មានឱកាស​ជួប​មិត្តភក្តិ​ច្រើនជាង​ ​ហើយ​សកម្មភាព​បន្ទាប់​ចេញពី​រៀន​ដែល​សាលា​ដាក់​ឱ្យ​ក៏មាន​ច្រើនជាង​នៅ​ស្រុកខ្មែរ​ដែរ​។​ ​ត្រង់​ចំណុច​នេះ​ ​លោក​សង្កត់ធ្ងន់​ថា​ ​ប្រព័ន្ធ​អប់រំ​នៅ​ស្រុក​គេ​ ​គឺ​ធ្វើ​ឱ្យ​សិស្ស​មានគំនិត​ទូលំទូលាយ​ ​ធ្វើ​ឱ្យ​យើង​ហ៊ាន​ ​និង​ក្លាហាន​ ​ទោះ​វិ​ន័យ​នៅ​ទីនោះ​តឹងតែង​ពិតមែន​ ​ប៉ុន្តែ​ធ្វើ​ឱ្យ​យើង​មានសណ្តាប់ធ្នាប់​ ​ធ្វើ​ឱ្យ​យើង​យល់​អំពី​វប្បធម៌​ ​និង​ផ្ដល់​ឱកាស​ឱ្យ​យើង​ស្គាល់​ពូជសាសន៍​ជាច្រើន​ទៀត​ផង​ដែរ​។​ ​លោក​ឧកញ៉ា​ថា​ ​នៅ​ក្នុង​សាលារៀន​ភាគច្រើន​ស្គាល់គ្នា​ ​ហើយ​នៅ​ក្នុង​សាលា​នីមួយៗ​ ​គឺ​យ៉ាងតិច​ក៏មាន​បរទេស​ចម្រុះ​ពី​២​០​ ​ទៅ​៣​០​ជនជាតិ​ដែរ​ ​ដូច្នេះ​ ​ធ្វើ​ឱ្យ​យើង​ស្គាល់​គ្រប់​ជាតិសាសន៍​ ​ស្គាល់​គ្រប់​វប្បធម៌​ ​និង​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជាតិសាសន៍​នីមួយៗ​។​ ​មានន័យ​ថា​ ​ការសិក្សា​នៅ​ទីនោះ​ ​គឺ​ហាក់ដូច​នៅ​ក្នុង​ភព​ថ្មី​មួយទៀត​ ​ហើយ​បើ​យើង​ប្រៀបធៀប​ទៅ​នៅ​ពេលរៀន​ចប់​វិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក​ ​ហាក់​ធ្វើ​ឱ្យ​យើង​ក្លាយទៅជា​មនុស្ស​ផ្សេង​ដែល​មានគំនិត​ចាស់ទុំ​អ៊ីចឹង​ដែរ​។​

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បន្ថែម​ថា​ ​ការសិក្សា​នៅ​ស្រុក​គេ​ ​មុន​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​ ​គឺ​មាន​កម្មវិធីសិក្សា​រៀន​ត្រៀម​ជាមុន​ ​ដូច្នេះ​ ​នៅ​ពេល​ចប់​ថ្នាក់​វិទ្យាល័យ​ ​ហើយ​ឈានជើង​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​ ​គឺ​មាន​ភាព​ងាយស្រួល​។​ ​ត្រង់​ចំណុច​នេះ​ ​វាគ្មិន​ដដែល​បន្ត​ថា​ ​បើ​យើង​រៀន​នៅ​វិទ្យាល័យ​ស្រុកខ្មែរ​ ​ឬ​បណ្ដា​ប្រទេស​ផ្សេង​ក៏​ដូច្នេះ​ដែរ​ ​នៅ​ពេល​ទៅ​បន្ត​សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​សហរដ្ឋអាមេរិក​ ​ឬ​ប្រទេស​អឺរ៉ុប​ ​គឺ​ពិបាក​បំផុត​ ​ព្រោះ​ភាគច្រើន​យើង​មិន​មាន​កម្មវិធីសិក្សា​រៀន​ត្រៀម​មុន​ចូល​មហាវិទ្យាល័យ​ឡើយ​។​

​ពាក់ព័ន្ធ​ទៅ​នឹង​ការសិក្សា​នៅ​ក្រៅ​ប្រទេស​ ​ឬ​សហរដ្ឋអាមេរិក​នេះ​ ​អ្នកជំនាញ​វិ​ស​័​យ​អប់រំ​ ​ដែល​មាន​បទ​ពិសោធ​ដដែល​រូប​នេះ​បាន​ចែករំលែក​ដូច្នេះ​ថា​ ​មិនថា​សិស្ស​កម្ពុជា​ ​ឬ​សិស្សានុសិស្ស​បណ្ដា​ប្រទេស​អាស៊ី​នោះ​ទេ​ ​បើ​ចង់​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក​ ​កាណាដា​ ​ឬ​អឺរ៉ុប​ ​បើ​ចង់​ជោគជ័យ​ត្រូវ​មាន​កត្តា​មួយ​ចំនួន​ដូចជា​ ​ទី​១​. ​បើ​យើង​ជា​សិស្ស​លក្ខណៈ​អន្តរជាតិ​ ​គឺ​សាមញ្ញ​ ​ចេះ​លេងសើច​សប្បាយ​ខ្លះ​ ​កុំ​សូវ​ប្រកាន់​ច្រើនពេក​ ​ចេះ​សម្រប​ខ្លួន​ ​ចេះ​បទ​បែន​តាម​កាលៈទេសៈ​ជាក់ស្តែង​។​ ​ក្រៅពី​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បន្ថែម​ថា​ ​ការសិក្សា​កុំ​ឱ្យ​តឹងតែង​ពេក​ ​កុំ​ហ្មត់ចត់​ក្នុង​លក្ខណៈ​មួយ​អស្ចារ្យ​ពេក​ ​តែ​ត្រូវធ្វើ​ឱ្យ​យើង​រៀន​ធ្វើជា​វ័យក្មេង​ ​អាយុ​ប៉ុន្មាន​យើង​ធ្វើ​ប៉ុណ្ណឹង​ ចឹ​ង​យើង​កុំ​ឱ្យ​ដើរ​ហួស​អាយុ​ ​បើ​យើង​ដើរ​ហួស​អាយុ​មានន័យ​ថា​ ​យើង​ប្លែក​ពី​គេ​ហើយ​។​ ​ដូច្នេះ​ ​ការ​រៀន​ថ្នាក់​វិទ្យាល័យ​នៅ​បរទេស​ ​ដើម្បី​ត្រៀម​ខ្លួន​ចូល​មហាវិទ្យាល័យ​ ​ត្រូវ​ចេះ​សម្រប​ខ្លួន​ទៅតាម​បរិ​បទ​នៅ​ជុំវិញ​ខ្លួន​ ​និង​ត្រូវ​ចេះ​ដើរ​ឱ្យ​ចុះចំណោម​ជាមួយនឹង​គេ​។​

​ចំពោះ​កត្តា​ទី​២​ ​វាគ្មិន​ដ៏​មាន​ប្រជាប្រិយ​ដដែល​សង្កត់ធ្ងន់​ថា​ ​នៅ​ស្រុកខ្មែរ​ ​ឬនៅ​ប្រទេស​អាស៊ី​មួយ​ចំនួន​ ​គឺ​ខ្សោយ​ខាង​ទំនាក់ទំនង​ ​ដូច្នេះ​ ​បើ​ទៅ​រៀន​នៅ​ស្រុក​គេ​ដើម្បី​ទទួល​បាន​ជោគជ័យ​ ​ត្រូវតែ​រៀន​បើក​ចិត្ត​ឱ្យ​ទូលំទូលាយ​ ​ក្លាហាន​ ​ហ៊ាន​និយាយ​ ​ហ៊ាន​សួរ​ ​ហ៊ាន​ឆ្លើយ​ ​ហ៊ាន​ទាក់ទង​ ​ហ៊ាន​សន្ទនា​គ្នា​។​ ​ប៉ុន្តែ​ត្រង់​ចំណុច​នេះ​ ​លោក​ថា​ ​សម្រាប់​ប្រជាជន​កម្ពុជា​ភាគច្រើន​មិនសូវ​ហ៊ាន​និយាយ​ ​ហ៊ាន​សួរ​ ​និង​ហ៊ាន​សន្ទនា​ជាមួយ​គេ​នោះ​ទេ​ ​តែ​ចូលចិត្ត​ស្ដាប់​។​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​ផ្ដល់​នូវ​ត្រីវិស័យ​ផង​ដែរ​ថា​ ​ដើម្បី​ចូល​គេ​ចុះ​ ​ត្រូវ​មាន​ភាព​ឈ្លាសវៃ​ ​និង​ចេះ​ទំនាក់ទំនង​គ្នា​ ​ចេះ​រួសរាយ​រាក់ទាក់​ ​យល់​ដឹង​ពីសង្គម​ ​ហើយ​ការ​ទំនាក់ទំនង​គ្នា​នេះ​ ​គឺ​សំខាន់​បំផុត​មិន​ត្រូវធ្វើ​ក្លែងក្លាយ​នោះ​ទេ​ ​តែ​ត្រូវធ្វើ​ឡើង​ដោយ​ភាព​ស្មោះត្រង់​ ​និយាយ​ស្តី​ឱ្យ​ជាក់ស្តែង​ពិតប្រាកដ​។​

​អតីត​និស្សិត​មកពី​សហរដ្ឋអាមេរិក​ដដែល​បាន​ចែករំលែក​បន្ត​ថា​ ​ការសិក្សា​នៅ​អឺរ៉ុ​ប ​គឺ​និស្សិត​ស្រុក​គេ​ចូលចិត្ត​សហការ​ ​ចែករំលែក​ ​ហើយ​អាច​ចូល​ក្នុងចំណោម​ក្រុម​គេ​បាន​។​ ​លោក​បន្ថែម​ថា​ ​សហរដ្ឋអាមេរិក​ ​ឬ​អឺរ៉ុ​ប ​គឺ​ប្រកាន់​ ​និង​ស្អប់​បំផុត​ដល់​មនុស្ស​ណា​ដែល​ត្បិតត្បៀត​ ​ចង្អៀតចង្អល់​ ​មិន​បើក​ចិត្តទូលំទូលាយ​ ​មនុស្ស​ចូលចិត្ត​មើលងាយ​គេ​ ​ឆាប់​មើលស្រាល​គេ​ជាដើម​។​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បញ្ជាក់​ថា​ ​សម្រាប់​បច្ចុប្បន្ន​ ​សិស្សានុសិស្ស​កម្ពុជា​ ​ដើម្បី​សិក្សា​នៅ​សហរដ្ឋអាមេរិក​ ​ធ្វើ​ឱ្យ​យើង​ចេះដឹង​ ​និង​សិក្សា​បាន​ល្អ​ប្រសើរ​មុន​ចូល​ថ្នាក់​មហាវិទ្យាល័យ​នោះ​ ​គួរ​ឆ្លងកាត់​បទ​ពិសោធ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ក្រៅ​ប្រទេស​ជាមុន​សិន​។​

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​សង្កត់ធ្ងន់​ថា​ ​ចំពោះ​ការសិក្សា​ថ្នាក់​វិទ្យាល័យ​ក្រៅ​ស្រុក​នេះ​ ​បើ​សិន​អ្នកអាណាព្យាបាល​មិន​ហ៊ាន​ឱ្យ​កូន​ផ្លាស់ប្តូរ​ការសិក្សា​នៅ​ក្រៅ​ប្រទេស​ ​នៅ​ពេល​ចប់​វិទ្យាល័យ​ក្នុងស្រុក​ ​ហើយ​ចង់​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​ក្រៅ​ស្រុក​ ​គឺ​ពិតជា​លំបាក​ខ្លាំង​ប្រៀប​ដូច​រំលង​ភ្នំ​មួយ​ដូច្នោះ​ដែរ​ ​ប៉ុន្តែ​បើ​ទៅរួច​ក៏​ទៅ​ទាំង​រ​ដេ​ប​រដុប​ទាំង​វេទនា​ ​ព្រោះ​មិនបាន​ឆ្លងកាត់​ផ្លូវ​ដែលគេ​ត្រួសត្រាយ​ដល់​ពួកគាត់​ឡើយ​។​ ​សម្រាប់​អ្នកអាណាព្យាបាល​នៅ​ស្រុកខ្មែរ​ ​លោក​ឧកញ៉ា​បាន​ផ្ដល់​ហេតុផល​ដូច្នេះ​ថា​ ​«​ឪពុក​ម្តាយ​សិស្សានុសិស្ស​បើ​មានលទ្ធភាព​ ​គួរ​ឱ្យ​កូន​ចូលរៀន​នៅ​បរទេស​តាំងពី​ថ្នាក់​វិទ្យាល័យ​យ៉ាងហោច​ក៏បាន​មួយ​ឆ្នាំ​ដែរ​ ​ព្រោះ​ការសិក្សា​ថ្នាក់​វិទ្យាល័យ​ ​និង​មហាវិទ្យាល័យ​ ​នៅ​ក្រៅ​ប្រទេស​ ​គឺ​ខុសគ្នា​ឆ្ងាយ​ណាស់​»។​

​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ដដែល​អះអាង​ថា​ ​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក​ ​ឬ​អឺ​រ៉ុ​ប ​ឬ​បណ្ដា​ប្រទេស​អភិវឌ្ឍ​ ​គឺ​ធ្វើ​ឱ្យ​សិស្សានុសិស្ស​ទទួល​បាន​ការសិក្សា​ពេញលេញ​ ​ទទួល​បាន​ការណែនាំ​ត្រឹមត្រូវ​ ​មាន​អ្នកមើល​ខុសត្រូវ​បាន​ល្អ​ ​ធ្វើ​ឱ្យ​ពួកគេ​មាន​នូវ​បទ​ពិសោធ​ថ្មីៗ​ ​មាន​សកម្មភាព​ពេញលក្ខណៈ​ ​មាន​ផ្នត់គំនិត​ច្រើន​ ​ព្រមទាំង​យល់​ដឹង​នូវ​វប្បធម៌​ ​ទំនៀមទម្លាប់​ប្រពៃណី​ជាសាកល​បាន​យ៉ាង​ទូលំទូលាយ​។​ ​ក្រៅពី​នេះ​ ​គឺ​ធ្វើ​ឱ្យ​យើង​និយាយ​ស្តី​បាន​លឿន​ ​គិត​រាក់ជ្រៅ​បាន​រហ័ស​ ​មានចំណេះ​ដឹង​ជ្រៅជ្រះ​ ​មាន​អត្តចរិត​ល្អ​ ​ចេះ​វិភាគ​ស៊ី​ជម្រៅ​ ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ហាក់​ក្លាយ​ខ្លួន​ទៅជា​ជនជាតិ​អាមេរិកាំង​ម្នាក់​ដែល​ងាយ​ក្នុង​ការ​ចុះ​សម្រុង​ជាមួយ​គេ​ ​ហើយ​ការសិក្សា​ក៏បាន​រលូន​ ​និង​ជោគជ័យ​ដែរ​។​

​ពាក់ព័ន្ធ​ទៅ​នឹង​ការសិក្សា​នៅ​ក្រៅ​ប្រទេស​នេះ​ ​ជាទូទៅ​ឪពុក​ម្តាយ​តែង​បារម្ភ​កូន​ៗ​នៅ​ពេល​ពួកគេ​រស់នៅ​ឆ្ងាយ​ពី​ខ្លួន​ ​ហើយ​ភាគច្រើន​តែង​គិតថា​ ​កូន​ៗ​នៅតែ​ជា​ក្មេង​ ​ទោះ​ពេញវ័យ​យ៉ាងណាក៏ដោយ​។​ ​ជាពិសេស​ ​បើ​សិន​កូន​រៀន​ពូកែ​ ​ហើយ​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​វិញ​នោះ​ ​គឺជា​មោទនភាព​របស់​ឪពុក​ម្ដាយ​បំផុត​ ​តែ​ស្រប​ទៅ​នឹង​មោទនភាព​នេះ​ ​អ្នកអាណាព្យាបាល​នៅតែ​បារម្ភ​ ​ខ្វល់ខ្វាយ​ពី​ការសិក្សា​ ​និង​សុខទុក្ខ​របស់​ពួកគេ​ជានិច្ច​។​ ​ប៉ុន្តែ​ការ​ព្រួយបារម្ភ​នេះ​ ​បើ​ទៅ​ជាមួយ​ស្ថាប័ន​ដែល​មានការ​ទទួលស្គាល់​ ​និង​មាន​ស្ដង់​ដា​ខ្ពស់​ ​នោះ​ឪពុក​ម្ដាយ​មិនសូវ​ខ្វាយខ្វល់​ ​និង​គិតគូរ​ច្រើនពេក​នោះ​ទេ​ ​តែ​បើ​ជ្រើស​ស្ថាប័ន​ខុស​គ្មាន​ការ​ទទួលស្គាល់​លក្ខណៈ​អន្តរជាតិ​ ​នោះ​ការសិក្សា​នៅ​ក្រៅ​ប្រទេស​កាន់តែ​ប្រឈម​ទៅ​នឹង​ហា​និ​ភ័យ​ខ្ពស់​ ​ហើយ​អាច​នឹង​ខូច​អនាគត​របស់​កូន​ៗ​ផងក៏មានដែរ​។​

​សម្រាប់​កម្ពុជា​បច្ចុប្បន្ន​ ​មាន​កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា​នៅ​ក្រៅ​ប្រទេស​ ​ដែល​មានឈ្មោះ​ថា​ ​ICE​S ​Cam​bo​d​i​a​ ​ជា​កម្មវិធី​មួយ​ក្នុង​ការ​បញ្ជូន​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​ ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​លើ​បណ្ដាល​ប្រទេស​ក្នុង​សហគមន៍​អឺ​រ៉ុ​ប ​សហរដ្ឋអាមេរិក​ ​និង​បណ្ដា​ប្រទេស​អភិវឌ្ឍ​ជាច្រើន​ទៀត​។​ ​កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា​តាមរយៈ​ ​ICE​S ​Cam​bo​d​i​a​ ​មាន​ការធានា​សុវត្ថិភាព​ខ្ពស់​ ​និង​មានការ​ទទួលស្គាល់​ពី​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ ​ដែល​មាន​ស្ដង់​ដារ​ខ្ពស់​ប្រកបដោយ​គុណភាព​ ​និង​ប្រសិទ្ធ​ភាព​។​

​គួរ​រម្លឹក​ជូន​ថា​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​បាន​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ ​University​ o​f​ ​Ca​lifo​rn​i​a​ ​at​ ​Be​rk​e​l​e​y​ ​សហរដ្ឋអាមេរិក​ ​ផ្នែក​ ​Pre​-​Me​d​ ​Stud​i​e​s ​នៅ​ឆ្នាំ​១​៩​៩​១​ ​និង​បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ ​Spar​tan​ ​Health​ ​Sciences​ ​នៃ​រដ្ឋ​ ​New​ ​Me​x​i​co​ ​សហរដ្ឋអាមេរិក​ ​ក្នុង​ឆ្នាំ​១​៩​៩​៨​ ​ដោយ​ទទួល​បាន​សញ្ញាបត្រ​វេជ្ជបណ្ឌិត​វេជ្ជសាស្ត្រ​ ​ជំនាញ​វេជ្ជ​សា​ស្រ្ត​ទូទៅ​។​ ​ជាមួយគ្នា​នេះ​ផង​ដែរ​ ​ក្នុង​ឆ្នាំ​២​០​០​៧​ ​លោក​ឧកញ៉ា​ ​ទទួល​បាន​សញ្ញាបត្រ​អនុ​បណ្ឌិត​ ​ផ្នែក​សុខភាព​សាធារណៈ​ ​ពី​សាកលវិទ្យាល័យ​ ​Mass​a​c​h​use​t​t​s ​ទីក្រុង​ ​Am​hers​t​ ​សហរដ្ឋអាមេរិក​៕​