អប់រំ Feb 18, 2022 | 01:30 AM

​អ្នកឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ចំណាយ​លុយ​ទិញ​វ៉ាក់សាំង​ផ្តាសាយ​ចាក់​ជូន​បុគ្គលិក​ដោយ​ឥត​គិតថ្លៃ​

image

អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ម៉ង​លី​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​និង​ជា​អ្នកឧកញ៉ា​ចិត្តធម៌​មួយ​រូប​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​។​

​បើ​តាម​មជ្ឈ​មណ្ឌលសុខភាព​សិស្ស​ ​ម៉េង​លី​ ជេ. គួ​ច​ បានឱ្យដឹងថា មជ្ឈមណ្ឌល​ផ្តល់​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនផ្តាសាយ​ដល់​បុគ្គលិក​ដោយ​ឥត​គិតថ្លៃ​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​១​ ​ខែកុម្ភៈ​ ​ខាងមុខនេះ​។​ ​នាយក​មជ្ឈ​មណ្ឌលសុខភាព​សិស្ស​ ​ម៉េង​លី​ ជេ. គួ​ច​ ​វេជ្ជបណ្ឌិត​ និ​ន​ ​សុខ​រង្សី​ ​បាន​ប្រាប់​សារ​ព័ត៌មាន​យើង​ថា​ ​មជ្ឈមណ្ឌល​មាន​អ្នកជំនាញ​សម្រាប់​ផ្ដល់​សេវា​ប្រឹក្សា​ ​និង​ពន្យល់​ដល់​បុគ្គលិក​អំពី​ការ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​។​

​លោក​បាន​បន្ត​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ ​ឬ​ថ្នាំបង្ការ​ផ្តាសាយ​ធំ​នេះ​ ​គឺ​មាន​អត្ថប្រយោជន៍​ដែល​អាច​ជួយការ​ពារ​នៃ​ការ​វិវដ្ដ​នៃ​មេរោគ​ដែល​ធ្ងន់ធ្ងរ​ដែល​អាច​ស្លាប់​ ​ឬ​មិន​អាច​ព្យាបាល​បាន​។​ ​ចំពោះ​អ្នក​ដែល​មិនគួរ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​នេះ​មាន​ដូចជា​ ​អ្នក​ប្រតិកម្ម​ជាមួយ​ស៊ុត​ ​ឬ​អ្នក​ដែល​ធ្លាប់​មាន​ប្រតិកម្ម​កាលពី​ចាក់​វ៉ាក់សាំង​ផ្ដាសាយ​កាលពី​លើក​មុន​ ​និង​អ្នក​កំពុង​មាន​ជំងឺ​គ្រុនក្តៅ​។​

​«​អ្នក​ដែល​ទើប​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ហើយ​មក​ទទួលការ​ចាក់​វ៉ាក់សាំង​គ្រុនផ្តាសាយ​ ​គឺ​មិន​មាន​ប៉ះពាល់​អ្វី​នោះ​ឡើយ​ ​បើ​ទោះ​ជា​ចាក់​កៀក​ថ្ងៃ​គ្នា​ក៏ដោយ​ក៏​អត់​បញ្ហា​ដែរ​ ​លើកលែងតែ​ថ្ងៃ​ដែល​ត្រូវ​មក​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ធំ​នេះ​ ​មាន​ប្រិ​កម្ម​ជាមួយ​ស៊ុត​ ​មាន​ជំងឺ​គ្រុនក្តៅ​ ​ធ្លាប់​មាន​ប្រតិកម្ម​កាលពី​ចាក់​វ៉ាក់សាំង​លើក​មុន​ ​គឺ​មិន​អា​ចចាក់​វ៉ាក់សាំង​ផ្តាសាយ​ធំ​បានទេ​»​។​

​នាយក​វេជ្ជសាស្ត្រ​នៅ​មជ្ឈ​មណ្ឌលសុខភាព​សិស្ស​ ​ម៉េង​លី​ ជេ. គួ​ច​ ​ដដែល​សង្កត់ធ្ងន់​ថា​ ​បច្ចុប្បន្ននេះ​ ​មនុស្ស​នៅ​ទូទាំង​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដូច្នេះ​ ​ជំងឺ​គ្រុនផ្តាសាយ​ធំ​ ​ក៏​ជា​ជំងឺ​សាហាវ​មួយ​ដែល​បាន​សម្លាប់​មនុស្សជា​ច្រើន​នាក់​ ​និង​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ​។​ ​លោក​បន្ត​ថា​ ​វ៉ាក់សាំង​ផ្តាសាយ​ធំ​ ​មាន​ប្រសិទ្ធ​ភាព​ ​អាច​ជួយ​បង្ការ​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​ ​និង​តម្រូវ​ឱ្យ​ចាក់​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ធ្លាប់​បាន​ពន្យល់​ដូច្នេះ​ថា​ ​ជំងឺ​គ្រុនផ្ដាសាយ​មាន​ពីរ​ប្រភេទ​ ​គឺ​ផ្តាសាយ​ធម្មតា​ (​Cold​) ​និង​ផ្ដាសាយ​ធំ​ (​Flu​)​។​ ​ចំពោះ​ផ្ដាសាយ​ធម្មតា​ ​មាន​រោគសញ្ញា​ដូចជា​ ​កណ្ដាស់​ ​ហៀរ​សម្បោរ​ ​តែ​អត់​ក្ដៅខ្លួន​ ​អត់​ឈឺក្បាល​ ​អត់​ឈឺ​ប្រាណ​ ​ដែល​វា​អាច​បណ្ដាលមកពី​អា​ឡាក់​ហ្ស៊ី​ដោយ​ធូលី​ដី​ ​ឬ​លម្អង​ផ្កា​។​ ​រីឯ​ផ្ដាសាយ​ធំ​ ​តែង​មាន​អា​កា​រៈ​ដូចជា​ ​ក្ដៅខ្លួន​ ​រងា​ស្រៀវស្រាញ​ ​ឈឺក្បាល​ ​អស់កម្លាំង​ ​ក្អក​មាន​ស្លេស្ម៍ ​ឈឺ​បំពង់ក​ ​ជាដើម​។​

​ក្រៅពី​ផ្ដល់​ការ​ចាក់​វ៉ាក់សាំង​ ​ឬ​ថ្នាំបង្ការ​ផ្ដាសាយ​នេះ​ ​មជ្ឈ​មណ្ឌលសុខភាព​សិស្ស​ ​ម៉េង​លី​ ជេ. គួ​ច​ ​ក៏​មានការ​ផ្ដល់​ប្រឹក្សា​ ​និង​ការ​ចាក់​វ៉ាក់សាំង​ការពារ​រោគ​ផ្សេងៗ​ដល់​កុមារ​មក​ពីគ្រប់ទិស​ទី​ផង​ដែរ​។​ ​ក្នុង​នោះ​មាន​ដូចជា​ ​វ៉ាក់សាំង​ការពារ​អុតស្វាយ​ ​ការពារ​ថ្លើម​ប្រភេទ​បេ​ ​ការពារ​ក​ញ្ច្រឹ​ល​ ​ការពារ​ស្រឡទែន​ ​ការពារ​ស្អូច​ ​ការពារ​តេ​តា​ណូ​ស​ ​ខាន់ស្លាក់​ ​ក្អក​មាន់​ ​និង​វ៉ាក់សាំង​ការពារ​មេរោគ​មហារីក​មាត់ស្បូន​ ​ជាដើម​។​

​សូម​ជម្រាប​ថា​ ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ដែល​មាន​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ជា​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​មាន​បុគ្គលិក​ប្រមាណ​ជាង​១​៤​០​០​នាក់​ ​ដែល​នឹង​ទទួល​បាន​បាន​វ៉ាក់សាំង​ ​ឬ​ថ្នាំបង្ការ​ផ្ដាសាយ​ធំ​។​

​មណ្ឌលសុខភាព​សិស្ស​ ​ម៉េង​លី​ ជេ. គួ​ច​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២​០​០​៥​ ​ក្នុង​គោលបំណង​ផ្តល់​នូវ​សេវា​ថែទាំ​សុខភាព​ដែល​ប្រកបដោយ​គុណភាព​ ​ប្រសិទ្ធ​ភាព​ខ្ពស់​ ​ភាព​ងាយស្រួល​ ​តម្លៃ​សមរម្យ​នៅ​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ ​ដែល​ធ្វើ​ឱ្យ​លោក​អ្នកទទួល​បាន​នូវ​ការ​ថែរក្សា​សុខភាព​ប្រកបដោយ​សុខុមាលភាព​ ​ភាព​កក់ក្តៅ​ ​និង​មានទំនុក​ចិត្ត​ពេល​បុត្រា​បុត្រី​លោកអ្នក​កំពុង​សិក្សា​លោកអ្នក​ ​អាច​ជឿ​ទុកចិត្ត​លើ​ការថែទាំ​សុខភាព​បឋម​សម្រាប់​អ្នក​។​ ​នេះ​បេី​តាម​ការ​បញ្ជាក់​របស់​ ​នាយក​វេជ្ជសាស្ត្រ​នៅ​មជ្ឈ​មណ្ឌលសុខភាព​សិស្សិ ​ម៉េង​លី​ ជេ.គួ​ច​ ​។​

​មជ្ឈមណ្ឌល​ ​សុខភាព​សិស្ស​ម៉េង​លី​ ជេ.គួ​ច​ ​មាន​បុត្រ​សម្ពន្ធ​ជាមួយនឹង​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​និង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ដែល​កំពុង​ទទួល​បានការ​គាំទ្រ​ ​និង​ល្បីល្បាញ​ទាំង​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ ​ក្រោម​ការ​​​ដឹកនាំ​ដោយ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​៕​