យោងសេចក្ដីប្រកាសស្ដីពី ការទទួលស្គាល់សមាជិកទីប្រឹក្សារបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ នៃក្រសួងពាណិជ្ជកម្ម លេខ២០១ ព.ណ.អវនប្រក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដោយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្រេចទទួលស្គាល់ឯកឧត្តម ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាសមាជិកទីប្រឹក្សារបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១ ចាប់ពីថ្ងៃប្រកាសនេះតទៅ។
គួររម្លឹកថា ឯកឧត្តម ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ត្រូវបានសាធារណជនស្គាល់ថា ជាបុគ្គលឆ្នើមមួយរូបលើវិស័យអាជីវកម្ម ដែលមានការគាំទ្រ និងល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ។ លើសពីនេះ លោកក៏ជាអ្នកជំនាញលើវិស័យអប់រំ ដែលមានបទពិសោធច្រើនឆ្នាំក្នុងការរួមចំណែកបណ្ដុះបណ្ដាលនូវធនធានមនុស្សនៅកម្ពុជាយ៉ាងផុសផុលផងដែរ៕