គន្លឹះជីវិត Sep 14, 2021 | 16:45 PM

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​៖​ ​កុំ​ចាំ​ដល់​មានបាន​ឡើង​ហូរហៀរ​ ​ទើប​ចែករំលែក​

image

​អ្នកជំនាញ​វិ​ស័​យ​អប់រំ​ដដែល​បញ្ជាក់​ថា​ ​ការ​ចែករំលែក​នេះ​ ​មិន​ត្រឹមតែ​ចែករំលែក​ទ្រព្យសម្បត្តិ​ ​ឬ​លុយកាក់​នោះ​ទេ ​ប៉ុន្តែ​ការ​ចែករំលែក​ចំណេះ​ដឹង​ ​ជំនាញ​ ​បទ​ពិសោធ​ ​គំនិត​ ​និង​ទស្សនវិស័យ​ផ្សេងៗ​ ​ក៏​ជា​ការ​បរិច្ចាគ​មួយ​យ៉ាងសំខាន់​ដែល​យើង​គួរ​ធ្វើ​ ​ដើម្បី​រួមចំណែក​ជួយ​ដល់​សង្គម​បាន​ដែរ​។​

​វាគ្មិន​ឆ្នើម​រូប​នេះ​បន្ត​ថា​ ​បច្ចុប្បន្ន​ខ្មែរយើង​មួយ​ចំនួន​ ​គឺ​មាន​វប្បធម៌​ចែករំលែក​ ​ខ្លះ​ក៏​សកម្ម​ខាង​ជួយ​អ្នក​ខ្វះខាត​ដោយ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ ​ដល់​ចាស់ជរា​ ​ក្មេងកំព្រា​ ​អ្នកសុំទាន​ ​ជន​ពិការ​ ​និង​ជន​ងាយ​រងគ្រោះ​ជាដើម​។​ ​ព្រោះ​ពួកគាត់​ភាគច្រើន​យល់​ពី​អារម្មណ៍​អ្នកក្រ​ ​ខ្លះ​ធ្លាប់​ឆ្លងកាត់​ភាព​ក្រលំបាក​ ​ធ្លាប់​ដើរ​សុំទាន​គេ​ ​គឺ​ស្គាល់​គ្រប់​រសជាតិ​។​ ​ដូច្នេះ​ ​គាត់​យល់ច្បាស់​ពី​ភាព​លំបាក​ ​ប៉ុន្តែ​អ្នកមាន​ខ្លះ​ ​គាត់​មិន​យល់​ពី​អារម្មណ៍​អ្នកក្រ​ ​គាត់​មិនធ្លាប់​ធ្ល​ង​កាត់​ក្រ​ ​ដែល​ជាហេតុ​នាំ​ឱ្យ​គាត់​ស្អប់​អ្នកក្រ​ ​រើសអើង​អ្នកក្រ​ ​និង​មើលងាយ​អ្នកក្រ​។​

​ចំពោះ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​សង្កត់ធ្ងន់​ថា​ ​ការ​ផ្ដល់​ជា​គំនិត​ ​ការ​ចែករំលែក​ ​ការ​ចេះ​ជួយគ្នាទៅវិញទៅមក​នេះ​ ​គឺជា​រឿង​ដ៏​សប្បុរស​បំផុត​ដែល​មនុស្ស​គ្រប់គ្នា​គួរតែ​ធ្វើ​វា​នៅ​ក្នុង​សង្គម​យើង​បច្ចុប្បន្ន​។​ ​អ្នកជំនាញ​ដដែល​បន្ថែម​ថា​ ​កូនខ្មែរ​យើង​គួរ​ប្ដូរ​ផ្នត់គំនិត​ប្រើ​ពាក្យ​ ​ចាំ​នេះ​ចាំ​នោះ​ ​ចោល​ទាំងអស់គ្នា​ ​ហើយ​ចូលរួម​ចែករំលែក​នូវ​អ្វី​ដែល​ខ្លួន​មាន​ទៅដល់​សង្គម​ ​ដើម្បី​ជាតិ​របស់យើង​ទាំងអស់គ្នា​៕​