ក្នុងឱកាសនាកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរនិយាយអំពីកិច្ចសហការនាពេលអនាគតរវាង ក្រុមហ៊ុនអប់រំ ម៉េងលី ជេ គួច និងគណៈកម្មាធិការច្បាប់សភាពាណិជ្ជកម្មអាមេរិក។ មនុស្សគ្រប់រូបមាន ឆន្ទៈក្នុងការកសាងទំនាក់ទំនងកាន់តែប្រសើរ និងចុះសម្រុងគ្នា។ ដោយអ្នកចូលរួមទាំងអស់យល់ស្របថា សភាពាណិជ្ជកម្មអាមេរិក គឺជាវេទិកាដ៏ល្អបំផុត ដើម្បីសម្រេចបាននូវគោលដៅរួម និងធ្វើការឆ្ពោះទៅរកការកែលម្អសម្រាប់មនុស្សគ្រប់គ្នា។
សូមជម្រាបថា កិច្ចប្រជុំបានបញ្ចប់ដោយវគ្គថតរូបជាក្រុមរបស់អ្នកចូលរួមទាំងអស់ រួមទាំងអនុប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ដូចជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ព្រមទាំងបង្ហាញនូវក្តីសង្ឃឹមជាច្រើននៃការចាប់ផ្តើមដ៏ល្អក្នុងការបង្កើត និងស្រមៃមើលថាតើការរីកចម្រើន និងការកែលម្អអ្វីដែលពួកគេអាចធ្វើនៅឆ្នាំ២០២៣៕
.jpg)
.jpg)

