មេរៀនសង្គម Jan 28, 2023 | 15:23 PM

អ្នកឧកញ៉ា គួច ម៉េងលី បង្ហាញពីជោគជ័យក្នុងដំណើរទស្សនកិច្ចទៅអឺរ៉ុប

image

អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ស្ថានិ​​ ​ប្រធានក្រុមប្រឹក្សា​ភិ​បាល​ ​និងអគ្គនាយកប្រតិបត្តិ​ ​នៃក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​បានប្រាប់M​JQ​TV​ ​បន្ទាប់ពីត្រឡប់ពីដំណើរទស្សនកិច្ចនោះថា​ ​លោកបានជួបមុនគេគឺខាងក្រសួងអន្តរសាសនានៃបុរីវ៉ាទីកង់​ ​ក្រោយមកក៏បានចូលគាល់សម្ដេចប៉ា​ ហ្វ្រង់​ស៊ី​ ​ដោយក្នុងនោះមានការទទួលរាក់ទាក់ដោយភាព​ស្និ​ស្នាល​ ​ព្រមទាំងបានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក​ ​ដែលក្នុងនោះមន្ត្រីក្រសួងអន្តរសាសនានៃបុរីវ៉ាទីកង់​ ​និងសម្ដេចប៉ា​ ​បានលើកឡើងអំពីសេរីភាពនៃជំនឿនិងដូចគ្នាផងដែរ​ ​ជាមួយគ្នានេះអ្នកឧកញ៉ាបានលើកពីសន្តិភាពដែលកម្ពុជាកំពុងមាន​ ​ហើយក្នុងនោះក៏មានច្បាប់ស្តីពីការការពារព្រៃឈើ​ ​​​លោកបន្តថា​ ​បន្ទាប់ពីបញ្ចប់ជំនួបជាមួយសម្ដេចប៉ា​ ​លោកក៏បានបន្ដដំណើរទៅកាន់ព្រំដែននៃប្រទេស​ម៉ូ​ណា​កូ ​និងប្រទេសអ៊ីតាលីដោយបានជួបជាមួយថ្នាក់ដឹកនាំរបស់អង្គការមនុស្សធម៌មួយឈ្មោះការីតាដែលជាអង្គការទទួលជនភៀសខ្លួនឆ្លងចូលប្រទេសអ៊ីតាលីដោយខុសច្បាប់ហើយមានការខ្វះខាត​ ​ដោយក្នុងនោះលោកបានឡើង​ថ្លែ​សន្ទរកថាស្តីពីបទពិសោធរបស់លោកនៅជំរំជនភៀសខ្លួនក្នុងនាមជនភៀសខ្លួនមួយរូបថាតើមានការលំបាកយ៉ាងណា​ ​និងបានបរិច្ចាគប្រាក់អឺ​រ៉ូ​ដែលធ្វើ​ឱ្យ​គេមានមោទនភាពដែលអ្នកឧកញ៉ាធ្លាប់ជាជនភៀសខ្លួនក្រីក្រតែពេលនេះបានបរិច្ចាគដល់ជនជនជាតិគេនៅប្រទេសអភិវឌ្ឍន៍បាន​ ​លោក​ឱ្យ​ដឹងថា​ ​ក្នុងជំនួបជាមួយមន្ត្រីអង្គការការីតានេះ​ ​គឺមានស្ថាប័នព័ត៌មានជាច្រើនបានមកយកព័ត៌មាននិងផ្សព្វផ្សាយ​ ​ក្រោយពីនេះលោកបន្តដំណើរទៅកាន់ប្រទេស​ម៉ូ​ណា​កូ ​និងបានជួបជាមួយប្រធានសភាគឺ​ ​លោកជំទាវ​ ​Brigitite​Boc​cone​ ​ដែលក្នុងនោះលោកជំទាវ​ ​Brigitite​Boc​cone​ ​បានរៀបរាប់ពីស្ថានភាពប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេស​ម៉ូ​ណា​កូ ​ហើយក៏បានផ្ដល់ឱកាស​ឱ្យ​អ្នកឧកញ៉ាថ្លែងសុន្ទរកថាផងដែរ

បន្ទាប់ពីនោះ​ ​គឺអ្នកឧកញ៉ា​គួ​​ ​ម៉េងលី​ ​បានបន្ដដំណើរទៅទីក្រុងប៉ារី​ ​ប្រទេសបារាំងដើម្បីចូលរួមសន្និសីទស្តីពីសាសនា​ ​បរិស្ថានមួយដែលមានប្រជាពលរដ្ឋខ្មែរចូលរួមរាប់រយនាក់​ ​ក្នុងនោះអ្នកឧកញ៉ាក៏បានលើអំពីបច្ចុប្បន្នភាព​ ​សន្ដិភាព​ ​និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ​ ​ដែលធ្វើ​ឱ្យ​មានកោតសរសើរ​ ​ពោលគឺខុសពីអ្វីដែលគេបានគិត​ ​អ្នកឧកញ៉ាបន្ថែមថា​ ​ដោយសារតែអ្នកឧកញ៉ាទៅចូលរួមក្នុង​ស្ស​កិច្ចនេះក្នុងនាមប្រជាពលរដ្ឋខ្មែរ​ ​លោកក៏បានស្លៀក​ម្លៀ​បំពាក់បែបខ្មែរ​ ​ដើម្បី​ឱ្យ​គេស្គាល់អ្វីជាអត្តសញ្ញាណជាតិខ្មែរផងដែរ

អ្នកឧកញ៉ា​ ​បានបង្ហាញអារម្មណ៍ថា​ ​មុនដំបូងកម្ពុជាត្រូវបានគេគិតថា​ ​ជាប្រទេសដែលមានសង្គ្រាមច្រើន​ ​មានទំនាស់​ ​មិនមានសន្តិភាព​ ​ប៉ុន្តែនៅពេលដែលលោកបានបង្ហាញអ្វីដែលជាការពិតនៅកម្ពុជាបានធ្វើ​ឱ្យ​ជនបរទេស​ ​ជាពិសេសក្នុងប្រទេសដែលលោកបានទៅធ្វើទស្សនកិច្ច​ ​គឺធ្វើ​ឱ្យ​គេភ្ញាក់ផ្អើលស្ទើរមិនគួរ​ឱ្យ​ជឿ​ ​និងចង់មកធ្វើទស្សនកិច្ចនៅកម្ពុជា​​យ៉ាងនេះក្ដីអ្នកឧកញ៉ាក៏បានលើកផងដែរថា​ ​បើទោះជាកម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់ក្តី​ ​ប៉ុន្តែប្រជាពលរដ្ឋខ្មែរប្រមា​%​រស់នៅជាមួយបរិស្ថាន​ ​ធម្មជាតិ​ ​អាស្រ័យផលពីធម្មជាតិ