Stand with Cambodia — Together for Our Future
ព័ត៌មានជាតិ Oct 30, 2026 | 14:59 PM

អ្នកដំណើរប្រមាណ ២០០ នាក់មកដល់កម្ពុជា និងទទួលបានការស្វាគមន៍ ក្រោយនាវាកម្សាន្តជួបបញ្ហាផ្នែកហិរញ្ញវត្ថុ

អ្នកដំណើរប្រមាណ ២០០ នាក់មកដល់កម្ពុជា និងទទួលបានការស្វាគមន៍ ក្រោយនាវាកម្សាន្តជួបបញ្ហាផ្នែកហិរញ្ញវត្ថុ

អ្នកដំណើរប្រមាណ ២០០ នាក់នៅលើនាវា Villa Vie Odyssey ដែលធ្លាប់ចាត់ទុកនាវានេះជាផ្ទះរបស់ពួកគេ ត្រូវបានក្រុមហ៊ុនប្រតិបត្តិការស្នើឱ្យចុះពីនាវានៅក្រុងព្រះសីហនុក្នុងសប្តាហ៍នេះ។ មូលហេតុគឺដោយសារក្រុមហ៊ុនបានផ្អាកប្រតិបត្តិការនាវា ក្រោយថ្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់។ អ្នកដំណើរមួយចំនួនបានធ្វើដំណើរចាកចេញតាមយន្តហោះ ខណៈអ្នកផ្សេងទៀតនៅបន្តស្នាក់នៅក្រុងព្រះសីហនុ ដើម្បីរៀបចំផែនការសម្រាប់ជំហានបន្ទាប់របស់ពួកគេ។

ទោះបីជាស្ថានភាពនេះបានធ្វើឱ្យផែនការរបស់ពួកគេប្រែប្រួលក៏ដោយ អ្នកស្រី Lynn Montoya ជាជនជាតិអាមេរិកម្នាក់ដែលបានរស់នៅលើនាវានេះ បាននិយាយថា រយៈពេល ១៧ ខែដែលអ្នកស្រីបានចំណាយលើនាវា គឺពោរពេញទៅដោយបទពិសោធន៍ដ៏អស្ចារ្យ ដោយអ្នកស្រីបានទៅដល់ទីកន្លែងស្រស់ស្អាតជាច្រើន និងបានបង្កើតមិត្តភាពថ្មីៗ។

នេះមិនមែនជាលើកទីមួយទេដែលកម្ពុជាបានស្វាគមន៍នាវាដែលជួបបញ្ហាក្នុងការធ្វើដំណើរ។ កាលពីឆ្នាំ ២០២០ កម្ពុជាបានអនុញ្ញាតឱ្យនាវា MS Westerdam ចូលចត បន្ទាប់ពីកំពង់ផែនៅប្រទេសផ្សេងៗបានបដិសេធមិនទទួលនាវានេះ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។