ព័ត៌មានតាមខេត្ត Aug 30, 2022 | 17:22 PM

អភិបាលខេត្តប៉ៃលិន នាំយកទេយ្យទាននិងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តចំនួន៣១និងមណ្ឌលវិបស្សនា១

image

លោកជំទាវ​ ​បាន​ ​ស្រីមុំ​ ​អភិបាលខេត្តប៉ៃលិន​ ​បានផ្តួចផ្តើមគំនិតនិងមានការចូលរួមពីឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​នាង​ ​កញ្ញា​ ​ជាអ្នកតំណាងរាស្ត្រ​ ​ប្រធានក្រុមប្រឹក្សាខេត្ត​ ​សមាជិក​ ​សមាជិកា​ ​ប្រធានមន្ទីរអង្គភាព​ ​មន្ត្រីរាជការជុំវិញខេត្ត​ ​បាននាំយកទេយ្យទានមានដូចជា​ ​អង្ករ​ ​មី​ ​ត្រីខ​ ​ទឹកបរិសុទ្ធ​ ​ទឹកស៊ីអ៊ីវ​ ​ប្រេងឆា​ ​តែ​ ​ស្ករស​ ​អំបិល​ ​ប៊ីចេង​ ​ទឹកដោះគោខាប់​ ​ស្លាដក​ ​និងបច្ច័យមួយចំនួនធំ​ ​វេរប្រគេនព្រះសង្ឃកំពុងគង់ក្នុងវស្សា​ ​នៅវត្តទូទាំងខេត្តប៉ៃលិន​ ​សរុបវត្ត​ ​និងមណ្ឌលវិបស្សនានៅលើភ្នំយ៉ា​ ​

ទេយ្យទាននិងបច្ច័យ​ ​ដែលបានប្រគេនក្នុងពេលនេះ​ ​គឺដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃប្រចាំថ្ងៃផង​ ​និងដើម្បីជាអត្ថមនុញ្ញផលដល់បុព្វការីជន​ ​យុទ្ធជន​ ​យុទ្ធនារីស្នេហាជាតិដែលបានពលីជីវិតក្នុងសមរភូមិ​ ​អោយមកទទួលមគ្គផលតាមរយៈព្រះសង្ឃវេរជូននៅពេលនេះ

ការវេរទេយ្យទាន​ ​និងបច្ច័យប្រគេនព្រះសង្ឃនេះធ្វើឡើងខណៈពិធីកាន់បិណ្ឌ​ ​និងភ្ជុំបិណ្ឌកាន់តែជិតចូលមកដល់​ ​ពោលគឺចាប់ពីថ្ងៃទីដល់ថ្ងៃទី​ ​ខែកញ្ញាខាងមុខនេះ
អត្ថបទនីយ៉ា