ព័ត៌មានតាមខេត្ត Aug 30, 2022 | 17:10 PM

អគ្គិភ័យ បានលេបត្របាក់ផ្ទះពលរដ្ឋ៣ខ្នងខូចខាតស្ទើទាំងស្រុងនៅស្រុកខ្សាច់កណ្ដាល

image

ពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា​ ​ភ្លើងបានឆាបឆេះចេញពីផ្ទះឈើមួយខ្នង​ ​ដោយសង្ស័យថាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី​ ​ហើយឆេះយ៉ាងឆាប់រហ័សឆ្លងទៅផ្ទះឈើអ្នកជិតខាងសងខាងទៀត​ ​មិនយូរប៉ុន្មាន​ ​ភ្នាក់ងារពន្លត់អគ្គិភ័យបានមកនិងបានបាញ់ទឹកពន្លត់ផងដែរ​ ​

ភ្នាក់ងារបានប្រើរថយន្តពន្លត់គ្រឿង​ ​កម្លាំងប្រមាណនាក់​ ​និងប្រើរយៈពេលម៉ោង​ ​នាទី​ ​ទើបអាចពន្លត់ភ្លើងចប់សព្វគ្រប់ដោយប្រើប្រាស់ទឹកសរុបចំនួនរថយន្ត​ ​

លោកចេង​ ​ឌីណាអភិបាលស្រុក​ ​បាននាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក​ ​ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន​ ​គ្រួសារ​ ​ដោយក្នុងមួយគ្រួសារទទួលបានអង្ករគីឡូក្រាម​ ​ទឹកត្រីយួរ​ ​ទឹកស៊ីអ៊ីវយួរ​ ​ត្រីខយួរ​ ​ទឹកសុទ្ធកេស​ ​មីកេស​ ​តង់​ ​​ម្ភារៈ​ផ្ទះបាយមុខឈុត​ ​និងថវិកាមួយចំនួនផងដែរ

ទោះយ៉ាងណា​ ​ដើមហេតុដែលនាំឱ្យឆាបឆេះ​ ​និងទំ​ហំ​នៃការខូចខាត​ ​នៅពុំទាន់ស្រង់ទិន្នន័យបាននៅឡើយទេ​ ​នៅរង់ចាំរបាយការណ៍របស់នគរបាលនាពេលក្រោយ​ ​

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល