Stand with Cambodia — Together for Our Future
អាជីវកម្ម Sep 28, 2022 | 09:51 AM

អគ្គនាយកដ្ឋាន ក.ប.ប.៖ រាល់ផលិតផលដែលចរាចរលើទីផ្សារត្រូវមានស្លាកសញ្ញានិងការណែនាំឱ្យបានត្រឹមត្រូវ

អគ្គនាយកដ្ឋាន ក.ប.ប.៖ រាល់ផលិតផលដែលចរាចរលើទីផ្សារត្រូវមានស្លាកសញ្ញានិងការណែនាំឱ្យបានត្រឹមត្រូវ

​អគ្គនាយកដ្ឋាន​ ​ក​.​ប​.​ប​. ​បាន​ធ្វើ​ការណែនាំ​ដូច​ខាងក្រោម​៖

​
​១​- ​ចំពោះ​ស្លាក​សញ្ញា​ផលិតផល​ ​រាល់​ផលិតផល​ដែល​ចរាចរ​លើ​ទី​ផ្សារ​ ​ត្រូវ​មាន​ស្លាក​សញ្ញា​ឬ​ភ្ជាប់​នូវ​បរិយាយ​ប​ណ្ណ​បញ្ជាក់​អំពី​ព័ត៌មាន​ផលិតផល​ជា​ភាសាខ្មែរ​, ​ចំពោះ​ផលិតផល​នាំចូល​ ​ដែល​នៅ​លើ​សំបក​វេច​ខ្ចប់​ឬ​បរិយាយ​ប​ណ្ណ ​ពុំបាន​បោះ​ពុម្ភ​ជា​ភាសាខ្មែរ​ត្រូវធ្វើ​ទម្រង់​សេចក្ដី​បរិយាយ​ព័ត៌មាន​ជា​ភាសាខ្មែរ​ ​ហើយ​បិទភ្ជាប់​នៅ​លើ​សំបក​វេច​ខ្ចប់​របស់​ផលិតផល​ទំនិញ​, ​ម៉ាក​និង​ពាណិជ្ជ​នាម​ ​អាច​ប្រើ​ជា​ភាសាបរទេស​ ​និង​ទៅតាម​ទម្រង់​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ស្លាក​សញ្ញា​ផ្សេងទៀត​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​បញ្ញត្តិ​ករ​មានសមត្ថកិច្ច​, ​សេចក្ដី​បរិយាយ​ព័ត៌មាន​ ​ត្រូវ​មាន​ទំហំ​អក្សរ​សមស្រប​ទៅតាម​ស្ថានភាព​នៃ​សំបក​វេច​ខ្ចប់​របស់​ផលិតផល​ ​ដែល​អាច​មើល​ឃើញច្បាស់​ ​ងាយ​អាន​ ​និង​ស្រប​ទៅតាម​បទដ្ឋាន​ស្តង់​ដា​ ​លក្ខខណ្ឌ​ត្រូវ​នៃ​បទ​ប្បញ្ញត្តិ​បច្ចេកទេស​ជាធរមាន​នៃ​កម្ពុជា​និង​អន្តរជាតិ​, ​សេចក្ដី​បរិយាយ​ព័ត៌មាន​ត្រូវ​មាន​លក្ខណ​:​ពិត​នៃ​ផលិតផល​ទំនិញ​និង​សេវា​ ​ដែល​យ៉ាងហោចណាស់​ត្រូវ​មាន​ព័ត៌មាន​ ​វិធី​ប្រើ​ ​សមាសធាតុ​ផ្សំ​ ​កាលបរិច្ឆេទ​ប្រើប្រាស់​ ​ឡូ​តិ៍​ទំនិញ​ ​អាសយដ្ឋាន​ផលិតផល​ឬ​អ្នកនាំ​ចូល​ ​មុខងារ​និង​របៀប​ប្រើប្រាស់​ ​ប្រសិទ្ធ​ភាព​ ​ផល​ប៉ះពាល់​និង​របៀប​រក្សាទុក​, ​សេចក្ដី​បរិយាយ​ព័ត៌មាន​ ​មិន​ត្រូវ​ភូត​កុហុ​ក​ ​បំភាន់​ ​ឬ​ធ្វើ​ឱ្យ​អ្នកប្រើប្រាស់​ភាន់ច្រឡំ​ឡើយ​។​

​២​- ​ចំពោះ​បរិយាយ​ប​ណ្ណ ​រាល់​ផលិតផល​ដែល​មាន​ទំហំ​ត្រឹម​២​០​សម​ឬ​តូច​ជាង​នេះ​ ​ត្រូវ​មាន​បរិយាយ​ប​ណ្ណ​ដែល​មានខ្លឹមសារ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ភ្ជាប់​មក​ជាមួយ​ផលិតផល​។​
​៣​- ​វិធានការ​ ​អគ្គនាយកដ្ឋាន​ ​ក​.​ប​.​ប​. ​ទុក​រយ​:​ពេល​ដើម្បី​ធ្វើការ​កែប្រែ​និង​បំពេញ​ទៅតាម​លក្ខខណ្ឌ​តម្រូវ​ ​ដូច​មាន​ចែង​នៅ​ក្នុង​ចំណុច​ទី​១​ខាងលើ​រហូតដល់​ថ្ងៃ​ទី​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​, ​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​តទៅ​ ​មន្ត្រី​ស៊ើប​អង្កេត​ដែល​ទទួល​បាន​នីតិសម្បទា​ជា​ន​គ​បាល​យុត្តិធម៌​នៃ​អគ្គនាយកដ្ឋាន​ ​ក​.​ប​.​ប​. ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​និង​បទ​ប្បញ្ញត្តិ​ជាធរមាន​៕