Stand with Cambodia — Together for Our Future
យុវជន-ចំណេះជំនាញ Sep 18, 2022 | 18:15 PM

សាលា AIS បង្កើតកម្មវិធីរាត្រីសមោសរ អបអរសាទរដល់សិស្សដែលទើបបញ្ចប់ការសិក្សា

សាលា AIS បង្កើតកម្មវិធីរាត្រីសមោសរ អបអរសាទរដល់សិស្សដែលទើបបញ្ចប់ការសិក្សា

កម្មវិធី​ដែល​ពោរពេញ​ដោយ​អត្ថន័យ​សម្រាប់​សិស្ស​វិទ្យាល័យ​នេះ​រៀបចំ​ឡើង​ ​នៅ​សណ្ឋាគារ​សុខា​ ​អូតែល​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង​៦​ល្ងាច​ ​ដល់ម៉ោង​១​០​យប់​ ​និង​ដោយមាន​ការចូលរួម​ពីសំណាក់​ ​លោកស្រី​ ​រស់​ ​យ៉ា​ណា​ ​ប្រធាន​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ព្រមទាំង​គណៈ​គ្រប់គ្រង​សាលា​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​និង​សិស្សានុសិស្ស​ប្រមាណ​៣​០​០​នាក់​។​

​ពាក់ព័ន្ធ​នឹង​កម្មវិធី​នេះ​ ​លោកស្រី​ ​សា​ឯម​ ​កម្រង​ ​អនុប្រធាន​ ​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​សិស្ស​ ​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​បាន​លើកឡើង​ថា​ ​ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​ ​ដើម្បី​បង្ហាញ​ការ​អប​អរសាទរ​ចំពោះ​សិស្ស​របស់យើង​ ​ដែល​បាន​ខិតខំ​សិក្សា​រៀនសូត្រ​ ​កសាង​សមិទ្ធផល​ស្នាដៃ​ផ្សេងៗ​នៅ​ក្នុង​សាលារៀន​ ​បង្កើត​ទំនាក់ទំនង​ល្អ​រវាង​គ្នា​និង​គ្នា​ ​និង​បង្ហាញ​ពី​ការ​ជួបជុំ​បញ្ចប់​ការសិក្សា​សិស្ស​ក​ម្រិ​ត​វិទ្យាល័យ​ ​មុន​ពួកគេ​លា​ភាពជា​យុ​វ​សិស្ស​ ​ចូល​ក​ម្រិ​ត​និសិត្ស​នៅ​ថ្ងៃខាងមុខ​។​

​លោកស្រី​ ​សា​ឯម​ ​កម្រង​ ​មានប្រសាសន៍ថា​៖​ ​«​កម្មវិធី​នេះ​ ​គឺ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ជួបជុំ​មុន​របស់​គាត់​បែកគ្នា​ទៅ​រៀន​មហាវិទ្យាល័យ​ ​ទៅ​រៀន​ជំនាញ​រៀងៗខ្លួន​ ​ក៏ប៉ុន្តែ​ការរៀបចំ​កម្មវិធី​នេះ​ ​ក៏​បង្កើន​នូវ​ទំនាក់ទំនង​ចំណងមិត្តភាព​ដែល​មិន​អាច​បំភ្លេច​បាន​នៅ​ក្នុង​ជីវិត​វិទ្យាល័យ​របស់​ពួកគាត់​ ​ហើយក៏​ជា​ការ​ស​បញ្ជាក់​ថា​ ​ទោះបីជា​ពួកគាត់​ទៅ​រៀន​មហាវិទ្យាល័យ​ ​ពួកគាត់​ទៅដល់​ទីណា​កន្លែង​ ​ណា​ពួកគាត់​នៅតែ​មាន​ចំណង​ទាក់ទង​ ​ជាមួយគ្នា​ការ​រលឹក​ចំពោះ​គ្នា​ ​ហើយ​សកម្មភាព​បន្តបន្ទាប់​ទៀត​ ​ពួកគាត់​នឹង​អាច​មាន​ទំនាក់ទំនង​ទៅលើ​ការងារ​ ​ទំនាក់ទំនង​ទៅលើ​ការរៀនសូត្រ​ផ្សេងៗ​ ​នៅពេលដែល​គាត់​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​ផ្សេងៗ​គ្នា​។​»​

​គួរ​បញ្ជាក់​ថា​ ​ទាក់ទង​នឹង​កម្មវិធី​ជួបជុំ​រាត្រី​ស្រមោល​ស​របស់​សិស្ស​ថ្នាក់ទី១​២​ ​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​ក​ម្រិ​ត​វិទ្យាល័យ​នេះ​ ​គឺ​សាលារៀន​ ​តែងតែ​សហ​ការរៀបចំ​ឡើង​ ​ដើម្បី​អប​អរសាទរ​នូវ​ភាព​ជោគជ័យ​លើ​ការសិក្សា​មួយ​ដំណាក់កាល​ៗ​របស់​សិស្ស​ ​មានន័យ​ថា​ជាទូទៅ​នៅ​ពេលព្រឹក​នឹង​មាន​កម្មវិធី​ទទួល​វិញ្ញា​បន​ប​ត្រ​បញ្ចប់​ការសិក្សា​ ​ខណៈ​នៅ​ពេលល្ងាច​មានការ​ជួបជុំគ្នា​ជា​រៀងរាល់​ឆ្នាំ​ ​ឆ្នាំនេះ​ជា​លើក​ទី​៩​ ​ហើយដែល​បាន​រៀបចំ​ឡើង​។​

​លោកស្រី​ ​បាន​សម្តែង​ការ​ពេញចិត្ត​ថា​៖​ ​«​តាងនាម​ជា​អ្នកអប់រំ​មួយ​រូប​ ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំង​ចំពោះ​ភាព​ជោគជ័យ​របស់​កូន​ៗ​ទាំងអស់​នៅ​ថ្ងៃនេះ​។​ ​ពួកគេ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការសិក្សា​ដើម្បី​អនាគត​រៀងៗខ្លួន​ ​បើ​និយាយ​ពី​អារម្មណ៍​គឺ​រំភើប​នឹង​អប​អរសាទរ​ជំនួស​ពួកគាត់​ ​ដែល​គាត់​បាន​បញ្ចប់​ការសិក្សា​ន​នៅ​ជីវិត​វិទ្យាល័យ​របស់​គាត់​ដែល​គាត់​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រយៈពេល​១​២​ឆ្នាំ​ ​កូនសិស្ស​ខ្លះ​គាត់​ចូល​តាំង​ពីក្រោម​ម​ម​ត្តេយ្យ ​១​៥​ឆ្នាំ​ទើប​គាត់​បញ្ចប់​នូវ​វគ្គ​ការសិក្សា​ថ្នាក់​វិទ្យាល័យ​របស់​គាត់​ ​ដើម្បី​ឈាន​ខ្លួន​ចូល​ទៅ​ថ្នាក់​មហាវិទ្យាល័យ​។​»​

​លោកស្រី​ ​សា​ឯម​ ​កម្រង​ ​បាន​ផ្ញើ​សារ​ជូនពរ​សិស្ស​យ៉ាង​ដូច្នេះ​៖​ ​«​ឆ្លៀត​ក្នុង​ឱកាស​នេះ​ ​ខ្ញុំ​សូម​ផ្តាំផ្ញើ​ដល់​ប្អូន​ៗ​ដែល​បញ្ចប់​ការសិក្សា​ទាំងអស់​បន្ត​ការសិក្សា​នៅ​ថ្នាក់ឧត្តម​សិក្សា​ទៀត​ ​ប្រកបដោយជោគជ័យ​ហើយ​ជ្រើសរើស​ជំនាញ​ដែល​ប្អួ​ន​ពេញចិត្ត​ ​ដែល​ប្អូន​ស្រឡាញ់​ទើប​ការសិក្សា​ទទួល​បានការ​ជោគជ័យ​ ​ហើយ​ទន្ទឹម​នឹង​នោះ​ផង​ដែរ​ ​សូម​ផ្តាំផ្ញើ​ដល់​ប្អូន​ៗ​ទាំងអស់គ្នា​ ​យកចិត្តទុកដាក់​រៀនសូត្រ​ធ្វើខ្លួន​ក្លាយទៅជា​ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម​ដើម្បី​យក​ចំណេះវិជ្ជា​ដែល​គាត់​ទទួល​បាន​ទៅ​ចូល​រួមចំណែក​ក្នុង​ការ​កសាង​សង្គមជាតិ​ឱ្យ​កាន់តែ​រីក​ចម្រើន​។​ ​ជូនពរ​ឱ្យប្អួ​ន​ៗ​ទាំងអស់គ្នា​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ខាងមុខ​។​

​សូម​ជម្រាប​ជូន​ថា​ ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​គឺជា​សាលារៀន​ ​ចំណេះ​ទូទៅ​មួយ​ត្រូវ​បាន​ទទួលស្គាល់​ ​ដោយ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ដែល​មាន​កម្មវិធីសិក្សា​ចាប់ពី​ថ្នាក់​ម​ត្ដេយ្យ​សិក្សា​ ​រហូតដល់​ថ្នាក់ទី១​២​ ​តាម​បែប​ខែ្ម​រ​-​អាមេរិកាំង​ ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។​ ​សាលារៀន​ ​ដ៏​មាន​ប្រជាប្រិយភាព​នេះ​ ​កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​មាតាបិតា​ ​និង​អ្នកអាណាព្យាបាល​សិស្ស​ពី​គ្រប់​មជ្ឈដ្ឋាន​លើ​ ​«​គុណភាព​ វិ​ន័យ​ ​និង​សេវាកម្ម​»​៕

អត្ថបទទាក់ទង