គន្លឹះជីវិត May 10, 2019 | 17:50 PM

វិធី​ដែល​ជនជាតិជ្វីហ្វ​បង្រៀន​កូន​ឱ្យ​មាន​ភាព​ឆ្លាតវៃ​

image

គ្រប់​ឪពុក​ម្តាយ​គ្រប់រូប​តែងតែ​ស្រមៃ​ចង់ឱ្យ​កូន​របស់​ខ្លួន​ក្លាយជា​មនុស្ស​ឆ្លាតវៃ​។​ ​ប៉ុន្ដែ​ការ​អប់រំ​កូន​ឱ្យ​ល្អ​មិនមែន​ជា​រឿង​ងាយ​ទេ​ ​ព្រោះ​កូន​ខ្លះ​ចូលចិត្ត​ផ្អែម​ ​ខ្លះ​ចូលចិត្ត​ប្រៃ​ ​ខ្លះ​ចូល​ចិត្ត​​ល្វីង​តិច​ៗ​ ​ឬ​ល្វីង​ខ្លំា​ង​។​ ​ក្នុងនាម​ជា​ឪពុកម្ដាយ​ ​នៅពេល​ខ្លះ​ត្រូវ​ចេះ​ផ្ស៊ាំ​ចរិត​ពួកគេ​។​ ​សម្រាប់​កូន​ល្វីង​ត្រូវ​អប់រំ​តាម​ល្វីង​ ​កូន​ក​ផ្អែម​អប់រំ​តាម​ផ្អែម​ ​ដោយ​​គ្មាន​ការគាបសង្កត់​ ​ឬ​បំបាក់​ទឹកចិត្ត​ឡើយ​។​ ​ឪពុកម្ដាយ​ដែល​ល្អ​ ​គឺ​ចេះ​យល់ចិត្ត​ពី​តម្រូវការ​កូន​របស់​ខ្លួន​ ​មិនមែន​ធ្វើការ​តាមទំនើងចិត្ត​អាង​ខ្លួន​ជា​ឪពុកម្ដាយ​ទេ​។​ ​ថ្ងៃនេះ​ ​គេហទំព័រ​ ​ឌិ​អ៊ី​ន​ធ័រ​ខន​ ​រ៉ូស្ទ័រ​ ​សូម​ណែនាំ​វិធី​សាស្រ្ត​អប់រំ​កូន​ ​ទាំង១០​ ​ដែល​ជនជាតិជ្វីហ្វ​តែងតែ​បង្រៀន​កូន​ឱ្យ​មាន​ភាព​ឆ្លាតវៃ​។​

​១​.​ ​បង្រៀន​ឱ្យ​កូន​ចេះ​ឯករាជ្យ​ ​និង​ចេះ​ម្ចាស់ការ​លើ​ខ្លួនឯង​

​ក្នុង​គ្រួសារ​ទូទៅ​តែងតែ​ប្រាប់​កូនចៅ​របស់​គេ​ថា​ ​ជិ​វិត​កូន​នឹង​ជោគជ័យ​ ​បើសិនជា​ជឿ​ថា​កូន​អាច​ធ្វើ​បាន​។​ ​ខណៈ​ពេល​ដែល​ជនជាតិ​ជ្វីស​ប្រាប់​កូនចៅ​ថា​ ​«​ជីវិត​កូន​ជោគជ័យ​ ​បើសិន​ជា​​កូន​អាច​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​បាន​ដោយខ្លួនឯង​។​»​

​២​.​ ​រឿង​គ្រប់យ៉ាង​តែងតែ​ពិបាក​មុន​ ​ទើប​ស្រួល​ពេលក្រោយ​

​ដើម្បី​ឱ្យ​កូន​ម្ចាស់ការ​លើ​ខ្លួនឯង​ ​ឪពុកម្ដាយ​គ្រប់រូប​ត្រូវ​ទទួលស្គាល់​ ​និង​សរសើរ​ការ​ខិតខំ​របស់​កូន​។​ ​ជាពិសេស​គាំទ្រ​និង​លើកទឹកចិត្ត​កូន​ឱ្យធ្វើ​ដោយខ្លួនឯង​ ​ព្រោះ​រាល់​ការងារ​ ​ឬ​ទម្លាប់​ដំបូង​វា​មិន​ងាយស្រួល​ទេ​។​

៣​.​ ​ទុកចិត្ត​ជា​ការ​លើកទឹកចិត្ត​សំខាន់​បំផុត​

​ការ​លើកទឹកចិត្ត​ដោយ​រង្វាន់​ ​ស្ករគ្រាប់​ ​ជា​ជម្រើស​មួយ​ ​តែ​មិនមែន​ល្អ​បំផុត​នោះ​ទេ​។​ ​ការ​លើកទឹកចិត្ត​សំខាន់​បំផុត​ ​គឺ​ការ​ទុកចិត្ត​រាល់​សកម្មភាព​ដែល​កូន​ធ្វើ​ដោយខ្លួនឯង​ ​និង​ចាំ​ទម្រង់​ទិស​កូន​ជានិច្ច​។​

​៤​.​ ​កត្តា​ខាងក្រៅ​ ​ឬ​របស់​ក្រៅ​ខ្លួន​មិនមែន​ជា​រឿង​សំខាន់

​ឪពុក​ម្តាយ​មួយចំនួន​តែង​បងៀ​នកូ​នកុំ​ឱ្យ​លេង​ ​ព្រោះ​ខ្លាច​ប្រឡាក់ភក់​ ​ឬ​សំលៀកបំពាក់​មិន​ស្អាត​ ​នាំ​ឱ្យ​ក្រចកដៃ​មាន​មេរោគ​ជាដើម​។​ ​ចំណែក​ជនជាតិជ្វីហ្វ​ជឿ​ថា​ ​ការ​សម្អាតខ្លួន​ប្រាណ​ក្មេង​ស្អាតបាត​ ​និង​មិន​ប្រឡាក់​សោះ​ ​គឺជា​ការ​ខាតពេល​សម្រាប់​ឪពុក​ម្តាយ​ ​និង​កូន​របស់​ពួកគេ​។​ ​ពួកគេ​គិតថា​ ​វា​មិន​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​គេ​ ​ហើ​យក្មេងៗ​ក៏​មិន​ខ្វល់​ពី​សភាព​ខាងក្រៅ​របស់​ពួកគេ​ដែរ​។​ ​

​៥​.​ ​ទទួលយក​ភាព​គ្មាន​សណ្តាប់​ធ្នាប់​

​ក្មេង​ៗ​ជនជាតិជ្វីហ្វ​តែងតែ​រញ៉េរញ៉ៃ​ ​ប៉ុន្តែ​មិនមែន​ជា​បញ្ហា​រំខាន​សម្រាប់​ឪពុក​ម្តាយ​របស់​ពួកគេ​ឡើយ​ ​ព្រោះ​គេ​យល់ថា​ ​ធម្មជាតិ​របស់​ក្មេង​ ​គឺ​គ្មាន​សណ្តាប់​ធ្នាប់​ ​រប៉ាត់រប៉ាយ​ដូច្នេះ​ឯង​។​ ​

​​៦​.​ ​លេង​យូរ​ ​គង់តែ​ហត់​ទេ​!

​ជនជាតិជ្វីហ្វ​បណ្តោយ​ឲ្យ​កូន​របស់​ពួកគេ​លេង​តាមចិត្ត​ ​មិន​ហាមឃាត់​ថា​ ​កុំឱ្យ​ប៉ះ​នេះ​…​.​ ​កុំឱ្យ​ធ្វើ​នេះ​ ​ឬ​ធ្វើ​នោះ​ឡើយ​ ​ព្រោះ​គេ​ជឿ​ថា​ ​វា​ជា​ដំណាក់កាល​សំខាន់​សម្រាប់​ក្មេង​ធ្វើអ្វី​ដែលគេ​ចង់​ធ្វើ​។​

​៧​.​ ​សេ​វី​ភាព​ ​ឆ្លាតវៃ​

​បើ​ទោះជា​ក្មេង​ជនជាតិជ្វីហ្វ​ ​ត្រូវ​ឪពុក​ម្តាយ​បើកសេរីភាព​ទូលំទូលាយ​ ​ក៏ប៉ុន្តែ​ពួកគេ​ក៏​មាន​ដែន​កំណត់​ផង​ដែរ​ ​ជាពិសេស​ ​ការ​មិន​គោរព​គ្រួសារ​ ​ពួកគេ​នឹង​ត្រូវ​ទទួលការ​ពិន័យ​។​

៨​.​ ​ឪពុក​ម្តាយ​ ​គឺជា​អ្នកដឹកនាំ​ ​(​មេ)​

​គោរព​ឪពុក​ម្តាយ​ ​ជា​មេដឹកនាំ​ដ៏​តឹងតែង​បំផុត​សម្រាប់​ក្មេង​ជនជាតិជ្វីហ្វ​ ​ដែលគេ​គិតថា​ ​រឿង​ឪពុក​ម្តាយ​របស់​ពួកគេ​ជា​រឿង​សំខាន់​ជាង​រឿង​ផ្ទាល់ខ្លួន​របស់​គេ​។​ ​ដូច្នេះ​ពួកគេ​មិន​ត្រូវ​ពឹងផ្អែក​លើ​ឪពុក​ម្តាយ​ទាំងស្រុង​ ​ដើម្បី​តែ​រឿង​ផ្ទាល់ខ្លួន​របស់​ពួកគេ​ឡើយ​។​ ​មានន័យថា​ ​រឿង​មួយចំនួន​ ​គឺ​ពួកគេ​ ​«​ធ្វើ​វា​ដោយខ្លួនឯង​»​។​

​៩​.​ ​វិធី​គ្រប់គ្រង​ក្មេង​

​នៅក្នុង​គ្រួសារ​ជនជាតិជ្វីហ្វ​មនុស្សម្នាក់​មិន​អាច​ដាក់ទណ្ឌកម្ម​កូន​បាន​ឡើយ​។​ ​ផ្ទុយទៅវិញ​ច្បាប់​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្តល់​ផលប្រយោជន៍​សម្រាប់​សកម្មភាព​ត្រឹមត្រូវ​របស់​ក្មេង​។​ ​ហេតុដូច្នេះ​ហើយ​កុមារ​មិន​គិត​ពី​ការ​ពិន័យ​នោះ​ទេ​ ​តែ​ត្រូវ​គិត​ពី​ការ​រៀន​កែ​តម្រូវ​​អាកប្ប​កិរិយា​របស់​ពួកគេ​សម្រាប់​ពួកគេ​ទទួល​បានផល​ល្អ​។​

​១០​.​ ​គ្រប់ការ​សម្រេច​អ្វីមួយ​ត្រូវ​បាន​លើកទឹកចិត្ត​

​អ្នក​ចិត្ដ​វិទ្យា​សម័យថ្មី​បាន​ណែនាំ​កុំឱ្យ​សរសើរ​កូន​ខ្លាំងពេក​ ​នៅពេល​ឃើញ​កូនសរ​សេរ​ក្រ​វី​ក្រ​វាស​ ​ព្រោះ​នាំ​ឱ្យ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​របស់​ក្មេង​។​ ​ចំណែក​ឪពុក​ម្តាយ​ជនជាតិជ្វីហ្វ​ជឿជាក់​ថា​ ​ទោះជាយ៉ាងណា​ក៏ដោយ​ ​នេះ​ជាស​មិទ្ធ​ផល​មួយ​ត្រូវតែ​ទទួល​បាន​រង្វាន់​ ​ឬ​លើកទឹកចិត្ត​ ​បន្ទាប់ពី​ណែនាំ​បន្ថែម​។​