Stand with Cambodia — Together for Our Future
សហគ្រិនល្បីៗ Jul 23, 2020 | 16:28 PM

លោក ជាង ប៊ុនលី ពីក្មេង​ដើ​រលក់​ផ្អក​ ​តស៊ូ​ក្លាយ​ជានា​យក​ចាងហ្វាង​ប្រចាំ​គ្រឹះស្ថានសិក្សា​ដ៏​ល្បី​

លោក ជាង ប៊ុនលី ពីក្មេង​ដើ​រលក់​ផ្អក​ ​តស៊ូ​ក្លាយ​ជានា​យក​ចាងហ្វាង​ប្រចាំ​គ្រឹះស្ថានសិក្សា​ដ៏​ល្បី​

​ភាព​ក្រីក្រ​ ​លំបាក​តោកយ៉ាក​ក្នុង​ជីវភាពរស់នៅ​ប្រចាំ​ ​តែង​ជួប​ឧបសគ្គ​ជារឿយៗ​ ​តែ​ឧបសគ្គ​ទាំងនោះ​នឹង​រលាយ​បាត់​ ​បើ​សិន​យើង​ជម្នះ​តស៊ូ​រាល់​ឧបសគ្គ​ដែល​តែង​កើតឡើង​ដោយ​ឥត​បោះបង់​ ​នោះ​មិនយូរមិនឆាប់​គោលដៅ​របស់យើង​នឹង​ទទួល​បាន​ជោគជ័យ​ប្រសើរ​ឡើង​។​ ​តែ​បើ​បណ្ដែតបណ្ដោយ​ឱ្យ​ភាព​ក្រីក្រ​ ​នៅតែ​ជា​ឧបសគ្គ​បន្ត​រារាំង​ក្នុង​ជីវិត​ ​ដោយ​មិនព្រម​ផ្លាស់ប្ដូរ​ទេ​ ​នោះ​ជីវិត​របស់​បុគ្គល​ម្នាក់ៗ​មិន​អាច​ឆ្លងផុត​ពី​ភាព​ក្រីក្រ​ ​លំបាក​តោកយ៉ាក​បាន​ឡើយ​។​

​បើ​ក្រឡេកមើល​ខ្សែ​ជីវិត​របស់​លោក​ ​ជាង​ ​ប៊ុន​លី​ ​អតីត​ពីក្មេង​​ដើ​រលក់​ផ្អក​ ​បាន​តស៊ូ​រាល់​ភាព​លំបាករបស់ខ្លួន​រហូត​ក្លាយ​ជានា​យក​ចាងហ្វាង​ប្រចាំ​គ្រឹះស្ថានសិក្សា​អន្តរជាតិ​ឯកជន​មួយ​ដ៏​ល្បីល្បាញ​។​

​កុមារ​ ​ជាង​ ​ប៊ុន​លី​ ​កើត​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​ឧសភា​ ​ឆ្នាំ​១​៩​៨​៤​ ​ក្នុង​ត្រកូល​កសិករ​ ​ស្ថិតនៅ​ភូមិ​សា្វ​យ​ពុំ​ត្រង់​ ​ឃុំ​កោះ​អន្លង់​ចិន​ ​ស្រុក​ស្អាង​ ​ខេត្ត​កណ្តាល​ ​ដែល​ជា​កូនច្បង​គេ​ ​ក្នុងចំណោម​បងប្អូន​ចំនួន​៥​នាក់​។​ ​ចាប់ពី​ដឹងក្ដី​មក​ ​ប៊ុន​លី​ ​មាន​ជំនាញ​រកត្រី​ ​ចិញ្ចឹម​គោ​ ​និង​ជួយ​ធ្វើ​ចម្ការ​ឪពុក​ម្ដាយ​។​ ​នៅ​ពេលទំនេរ​ពី​ការសិក្សា​ម្ដងៗ​ ​កុមារ​រូប​នេះ​ ​តែង​ជិះកង់​លក់​ផ្អក​ត្រី​ ​បន្ទាប់ពី​ម្ដាយ​ធ្វើ​ផ្អក​ទុក​លក់​ ​ក្រោយ​ពី​ឪពុក​នេសាទ​បាន​ពី​ទន្លេ​។​ ​ដោយសារ​ជីវភាព​ ​ក្រៅពី​លក់​ផ្អក​ ​ម្ដាយ​ប៊ុន​លី​ ​មិន​នៅ​ស្ងៀម​ឡើយ​ ​អ្នកស្រី​បាន​ដក​ស្ពៃ​ដែល​ដាំ​នៅ​ចម្ការ​ក្រោយផ្ទះ​ ​យកទៅ​ធ្វើ​ស្ពៃជ្រក់​ ឱ្យ​កូនច្បង​រូប​នេះ​ដើ​រលក់​នៅតាមភូមិ​ ​ជួន​លក់​ទៅដល់​ផ្សារ​ ​ដើម្បី​បាន​ប្រាក់​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ ​និង​ការសិក្សា​របស់​កូន​ៗ​។​

​នាម​ជា​កូនច្បង​ក្នុង​គ្រួសារ​ ​ក្រៅពី​ជំនាញ​រក​ត្រី​ ​និង​ជំនាញ​លក់​ ​ប៊ុន​លី​ ​ក៏មាន​ជំនាញ​ចិញ្ចឹមសត្វ​ ​និង​ឃ្វាលគោ​ផង​ដែរ​។​ ​ដោយ​មមាញឹក​នឹង​ការងារ​ ​និង​ចង់​កាត់បន្ថយ​ការលំបាក​របស់​ឪពុក​ ​និង​ម្ដាយ​ផង​នោះ​ ​ពេលខ្លះ​ ​ប៊ុន​លី​ ​ក៏មាន​កូនចិត្ត​ចង់​ឈប់​ពី​ការសិក្សា​ផង​ដែរ​ ​តែ​ដោយសារ​ឪពុក​អ្នកម្ដាយ​លើកទឹកចិត្ត​ ​និង​ជំរុញ​ផង​នោះ​ ​កុមារ​ឧ​ស្សាហ៍​រូប​នេះ​ ​បាន​តស៊ូ​ព្យាយាម​រហូត​បាន​បញ្ចប់​ថ្នាក់​បឋមសិក្សា​នៅ​ឆ្នាំ​១​៩​៩​៦​។​

​បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​សាលាបឋមសិក្សា​ចុង​កោះ​អន្លង់​ចិន​ យុ​វ​សិស្ស​រូប​នេះ​ ​ត្រូវ​បាន​ឪពុក​បញ្ចូន​ឱ្យ​ទៅ​សិក្សា​នៅ​អនុវិទ្យាល័យ​សិត្បូ ​បន្ត​ទៀត​ ​ដែល​នៅ​ឆ្ងាយ​ពី​ក្នុង​ភូមិ​ ​និង​ជា​រៀងរាល់ថ្ងៃ​ត្រូវ​ឆ្លង​ទូកដ​រ​ជាប្រចាំ​ ​ដើម្បី​ទៅ​សាលារៀន​។​ ​ដោយសារ​ការ​លើកទឹកចិត្ត​ពី​ឪពុក​ម្ដាយ​ ​និង​ការ​តស៊ូ​ដោយខ្លួនឯង​ផង​នោះ​ ​ទីបំផុត​ ​ប៊ុន​លី​ ​បាន​ប្រឡងជាប់​សញ្ញាបត្រមធ្យមសិក្សា​បឋម​ភូមិ​ដោយ​ជោគជ័យ​ ​នៅ​ក្នុង​ឆ្នាំ​១​៩​៩​៩​។​

​ក្រោយ​ទំនេរ​ពី​ការសិក្សា​ ​ឬ​វិស្សមកាល​ម្ដងៗ​ យុ​វ​សិស្ស​រូប​នេះ​ ​តែង​បន្ត​រក​ប្រាក់​ទុក​សម្រាប់​ផ្គត់ផ្គង់​ការសិក្សា​ផ្ទាល់ខ្លួន​ ​គ្រួសារ​ ​និង​ប្អូន​ៗ​ជាប្រចាំ​។​ ​ក្រោយ​ពី​ប្រឡងជាប់​សញ្ញាបត្រ​ យុ​វ​សិស្ស​ទើប​បញ្ចប់​ថ្នាក់​ឌីប្លូម​ថ្មីថ្មោង​រូប​នេះ​ ​បាន​បន្ត​ទៅ​សិក្សា​នៅ​វិទ្យាល័យ​ហ៊ុន​ ​សែន​ ​តាខ្មៅ​ ​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​២​៥​គីឡូម៉ែត្រ​ ​ដោយ​ត្រូវ​ជិះកង់​ទៅ​រៀន​អស់​រយៈពេល​ជាង​១​ឆ្នាំ​ ​ទើប​សន្សំប្រាក់​ទិញ​បាន​ម៉ូតូ​១​គ្រឿង​ ​សម្រាប់​ធ្វើដំណើរ​ទៅ​មកសាលារៀន​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​ ​និង​សម្រាប់​ដឹក​ឥ​អីវ៉ាន់​ពី​ផ្សារ​ ​ដើម្បី​ឱ្យ​ម្ដាយ​លក់​នៅ​ក្នុង​ភូមិ​ជាប្រចាំ​។​ ​ដោយ​ប្រឹងប្រែង​ធ្វើការ​ផង​ ​និង​សិក្សា​ផង​នោះ​ ​នៅ​ក្នុង​ឆ្នាំ​២​០​០​៣​ ​ប៊ុន​លី​ ​បាន​ប្រឡងជាប់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ ​ជាស្ថាពរ​។​

​ដោយសារ​ស្រឡាញ់​ ​និង​ឱ្យ​តម្លៃ​ទៅលើ​ការសិក្សា​ខ្ពស់​ ​ទោះ​លំបាក​យ៉ាងណាក្ដី​ ​ក៏​ឪពុក​ម្ដាយ​ក​ម្លោះ​រូប​នេះ​ ​បន្ត​ជំរុញ​ឱ្យ​កូនប្រុស​ច្បង​របស់​ខ្លួន​មានឱកាស​សិក្សា​នៅ​រាជធានី​ភ្នំពេញ​។​ ​តែ​ដោយសារ​គ្មាន​ប្រាក់​គ្រប់គ្រាន់​ក្នុង​ការ​បង់ថ្លៃ​បន្ទប់​ ​ទឹក​ ​ភ្លើង​ ​ជីដូន​​ប៊ុន​លី​ ​និង​ ​ប៊ុន​លី​ ​បាន​ធ្វើដំណើរ​ពី​ខេត្ត​ឡើង​ទៅ​ភ្នំពេញ​ ​ដើម្បី​សុំ​ផ្ទះ​សាច់ញាតិ​ ​ដើម្បី​ឱ្យចៅប្រុស​ខ្លួន​បាន​ស្នាក់​នៅ​សិក្សា​មួយ​រយៈ​។​ ​តែ​ទីបំផុត​ ​ដោយសារ​ផ្ទះ​ចង្អៀត​ ​ម្ចាស់ផ្ទះ​បាន​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​មាណព​រូប​នេះ​ ​បាន​ស្នាក់​នៅ​បន្ត​សិក្សា​ក្នុង​រាជធានី​ភ្នំពេញ​ឡើយ​។​

​ដោយសារ​គ្មាន​ប្រាក់​ ​និង​កន្លែង​ស្នាក់​សម្រាប់​សិក្សា​នៅ​ទីក្រុង​ ​ជីដូន និង​​យុវជន​រូប​នេះ​ ​បាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ ​ហើយ​បាន​ស្វះស្វែង​រក​ទិញ​ពាក្យ​ដាក់​ប្រឡង​គ្រូក​ម្រិ​ត​មូលដ្ឋាន​។​ ​ក្រោយ​ពី​ទ​ន្លឹ​ង​រង់ចាំ​លទ្ធផល​យ៉ាង​អន្ទះសា​រ​ ​បុរស​ខ្ពស់​រាងស្ដើង​រូប​នេះ​ ​ត្រូវ​បាន​មន្ទីរអប់រំ​ ​យុវជន​ ​និង​កីឡា​ខេត្ត​ ​បាន​ប្រកាស​ជាប់​ជា​ផ្លូវការ​គ្រូបង្រៀន​ក​ម្រិ​ត​មូលដ្ឋាន​លើ​ជំនាញ​រូបវិទ្យា​។​ ​ក្រោយ​ពី​ប្រឡងជាប់​ជាស្ថាពរ​ ​គរុសិស្ស​រូប​នេះ​ ​ត្រូវ​បាន​មន្ទីរអប់រំ​ ​យុវជន​ ​និង​កីឡា​ខេត្ត​ ​បញ្ចូន​ទៅ​សិក្សា​នៅ​មជ្ឈ​មណ្ឌលគរុកោសល្យ​ ​ហ៊ុន​ ​សែន​ ​ខេត្ត​កណ្តាល​ ​រយៈពេល​២​ឆ្នាំ​បន្ថែម​ទៀត​ ​មុននឹង​ចេញទៅ​បង្រៀន​សិស្ស​។​

​លុះ​នៅ​ថ្ងៃ​ទី​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​០​៥​ ​គរុសិស្ស​រូប​នេះ​ ​ត្រូវ​បាន​មន្ទីរអប់រំ​ខេត្ត​ ​បញ្ចូន​ទៅ​បង្រៀន​នៅ​អនុវិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ក្រាំង​យ៉ូ​វ​ ​អស់​រយៈពេល​១​ឆ្នាំ​ ​ក៏​គ្រូ​ថ្មីថ្មោង​រូប​នេះ​ ​សុំ​ប្តូរ​ពី​បង្រៀន​នៅ​អនុវិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ក្រាំង​យ៉ូ​វ​ ​ទៅ​បង្រៀន​នៅ​អនុវិទ្យាល័យ​ សិត្បូ ​ដែល​នៅ​ជិត​ផ្ទះ​វិញ​ ​ដើម្បី​ជួយ​សម្រាល​ការងារ​ឪពុក​ម្ដាយ​ ​និង​មានឱកាស​បន្ត​សិក្សា​បន្ថែម​ទៀត​។​ ​ប៉ុន្តែ​ ​ដោយសារ​ជីវភាព​មិនសូវ​ប្រសើរ​ ​និង​ត្រូវ​ចំណាយ​លើ​ការសិក្សា​របស់​ប្អូន​ៗ​ផង​នោះ​ ​នៅ​ឆ្នាំ​២​០​០​៧​ ​លោក​បានដាក់ពាក្យជាអ្នកបកប្រែ​​ភាសា​ចិន​ ​នៅ​ក្នុង​រោងចក្រ​មួយ​កន្លែង​ ​ដែល​ស្ថិតនៅ​ឃុំ​សិត្បូ ​ស្រុក​ស្អាង​ ​ខេត្ត​កណ្តាល​ ​ដោយ​ជាប់ និងទទួល​បាន​ប្រាក់ខែ​ខ្ពស់​១​ ​គុណ​នឹង​៣​ ​នៃ​ប្រាក់ខែ​ជា​គ្រូបង្រៀន​ ​និង​ទទួល​បាន​អាហារ​បី​ពេល​ក្នុងមួយថ្ងៃ​ ​និង​កន្លែង​ស្នាក់​នៅ​ជាដើម​។​ តែត្រូវ​បាន​ឪពុក​ម្ដាយ​ជំទាស់​ដោយចង់​ឃើញ​លោក​​​មានឱកាស​បន្ត​សិក្សា​បន្ថែម​ទៀត​។​ ​ក្រោយ​ពី​ឪពុក​ម្ដាយ​ជំទាស់​ជាច្រើនលើក​ ​លោក​បាន​សម្រេចមិនធ្វើជាអ្នកបកប្រែ ​​ហើយ​វិល​មករ​ក​ទ្រ​នុំ​ចាស់​វិញ​ក្នុងនាម​ជា​គ្រូបង្រៀន​ក​ម្រិ​ត​មូលដ្ឋាន​​។​ ​បន្ទាប់ពី​វិលត្រឡប់​មក​ធ្វើជា​គ្រូបង្រៀន​សាជាថ្មី​ ​លោក​បាន​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ​រូបវិទ្យា​ ​នៅ​សាកលវិទ្យាល័យ​ខេមរៈ​ ​និង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នេះ​ដោយ​ជោគជ័យ​នៅ​ក្នុង​ឆ្នាំ​២​០​០​៨​។​

​លុះ​នៅ​ខែកញ្ញា​ ​ឆ្នាំ​២​០​០​៩​ ​ដោយមាន​សមត្ថភាព​ ​និង​បទ​ពិសោធ​ខ្ពស់​ផង​នោះ​ ​និស្សិត​បញ្ចប់​បិ​រញ្ញា​ប​ត្រ​រូប​នេះ​ ​ត្រូវ​បាន​គណៈ​គ្រប់គ្រង​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​អនុញ្ញាត​ឱ្យ​ចូល​បម្រើ​ការងារ​ជា​គ្រូបង្រៀន​រូប​-​គីមី​វិទ្យា​ក្រៅ​ម៉ោង​។​ ​ចូល​បម្រើ​ការងារ​មិនទាន់​បាន​មួយ​ឆ្នាំ​ពេញ​ស្រួលបួល​ផង​ ​លោក​ក៏​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ ​ដំឡើង​ពី​គ្រូបង្រៀន​ទៅជា​មន្ត្រី​រដ្ឋបាល​ ​ក្រោម​ម​ត្តេយ្យ ​ម​ត្តេយ្យ ​និង​បឋមសិក្សា​។​ ​ទោះ​ពុំសូវ​មាន​បទ​ពិសោធ​លើ​ការងារ​ថ្មី​ ​គាប់​ជួន​នឹង​ការងារ​ច្រើន​ផង​នោះ​ ​ក៏​មន្ត្រី​រដ្ឋបាល​រូប​នេះ​ ​នៅតែ​ផលិត​គុណភាព​ការងារ​ឱ្យ​ប្រសើរ​ ​និង​តែង​ទទួល​បានការ​កោតសរសើរ​ពី​ថ្នាក់​ដឹកនាំ​។​

​ក្រោយ​ពី​កាន់​តួនាទី​ថ្មី​នេះ​ ​សមិទ្ធផល​ការងារ​កាន់តែ​កើន​ ​និង​ទទួល​បាន​សមិទ្ធផល​ប្រសើរ​ ​លោក​ត្រូវ​បានការ​លើកទឹកចិត្ត​ពី​គណៈ​គ្រប់គ្រង​ ​ដោយ​ដំឡើង​ពី​មន្ត្រី​រដ្ឋបាល​ ​ក្រោម​ម​ត្តេយ្យ ​ម​ត្តេយ្យ ​និង​បឋមសិក្សា​ ​ទៅជា​ចាងហ្វាងរង​ក្រោម​ម​ត្តេយ្យ ​ម​ត្តេយ្យ ​និង​បឋមសិក្សា​ ​នៅ​អំឡុង​ឆ្នាំ​២​០​១​៣​។​ ​លុះ​ឆ្នាំ​២​០​១​៤​ ​ចំណេះ​កាន់តែ​កើន​ ​កំណើន​បទ​ពិសោធ​កាន់តែ​មាន​ ​ជំនាញ​កាន់តែ​ប្រសើរ​ទ្វេ​ដង​ផង​នោះ​ ​ចាងហ្វាងរង​ក្រោម​ម​ត្តេយ្យ ​ម​ត្តេយ្យ ​និង​បឋមសិក្សា​ ​ត្រូវ​បាន​ដំឡើង​ទៅជា​ចាងហ្វាងរង​មធ្យមសិក្សា​បឋម​ភូមិ​ ​និង​បន្តបន្ទាប់​ត្រូវ​បាន​ដំឡើង​ទៅជា​ចាងហ្វាង​មធ្យមសិក្សា​បឋម​ភូមិ​ ​នៅ​អំឡុង​ឆ្នាំ​២​០​១​៥​។​

​សម្រាប់​ទស្សនវិស័យ​លោក​ ​ជាង​ ​ប៊ុន​លី​ ​បាន​លើកឡើង​ថា​ ​ភាព​ស្មោះត្រង់​ ​ការ​ប្រឹងប្រែង​ ​អត់ធ្មត់​ ​តស៊ូ​ ​ការគោរព​នូវ​ពេលវេលា​ ​បន្ត​អភិវឌ្ឍ​សមត្ថភាព​ចំណេះ​ដឹង​ ​ចំណេះ​ធ្វើ​ ​គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ជួយ​ឱ្យ​លោក​ទទួល​បាន​ផ្លែផ្កា​ល្អ​ ​និង​ជោគជ័យ​រហូតដល់​ដំណាក់កាល​នេះ​។​

​តាមរយៈ​បទ​ពិសោធ​ការងារ​ ​និង​ដំណើរ​ជីវិត​ប្រចាំថ្ងៃ​ ​នាយក​ចាងហ្វាង​រូប​នេះ​ ​បាន​ចែករំលែក​ថា​ ​ដើម្បី​ក្លាយ​ខ្លួន​ជា​បុគ្គលិក​ឆ្នើម​ ​អ្វី​ដែល​សំខាន់​ត្រូវធ្វើ​ជាមុន​នោះ​ ​គឺ​ត្រូវ​គោរព​ ​និង​អនុវត្ត​ច្បាប់​ស្ថាប័ន​ ​ឬ​ក្រុមហ៊ុន​ដែល​ខ្លួន​កំពុង​បម្រើ​ការងារ​ឱ្យ​បាន​ល្អ​។​ ​លើស​ពី​នេះ​ ​ត្រូវ​បំ​ពេញការ​ងារ​ឱ្យ​អស់ពី​សមត្ថភាព​ ​និង​មិន​ត្រូវ​រើសអើង​ការងារ​ឡើយ​។​ ​ក្រៅពី​នេះ​ ​ត្រូវ​ហ៊ាន​បញ្ចេញមតិ​យោបល់​ ​និង​គំនិត​ល្អ​ៗ​ ​ដើម្បី​រួមចំណែក​ឱ្យ​ក្រុមហ៊ុន​ ​ឬ​ស្ថាប័ន​រីក​ចម្រើន​ ​ជាពិសេស​ ​ត្រូវ​ចេះ​អធ្យាស្រ័យ​ ​និង​ចែករំលែក​ចំណេះ​ ​ជំនាញ​ ​និង​បទ​ពិសោធ​ល្អ​ៗ​ទៅកាន់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ ​ព្រមទាំង​បន្ត​អភិវឌ្ឍ​ចំណេះ​ដឹង​ឱ្យ​ទាន់សម័យ​កាល​ ​និង​បច្ចេកវិជ្ជា​ ​ហើយ​ត្រូវ​មាន​សីលធម៌​ ​និង​មនសិការ​វិជ្ជាជីវៈ​ជាប្រចាំ​។​

​សូម​ជម្រាប​ថា​ ​បច្ចុប្បន្ន​ ​លោក​ ​ជាង​ ​ប៊ុន​លី​ ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​ឬ​អនុ​បណ្ឌិត​ ​ជំនាញ​រដ្ឋបាល​សាធារណៈ​ ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ​និង​មាន​តួនាទី​ជានា​យក​ចាងហ្វាង​ ​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ម៉ៅសេទុង​ ​ដែល​ជា​បុត្រ​សម្ពន្ធ​ដ៏​ល្បីល្បាញ​មួយ​របស់​ក្នុង​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ដែល​មាន​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ជា​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​៕​