ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សាសេក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ។
ចំពោះតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេខណៈសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។ ដោយឡែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ អង្សាសេសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេក្នុងករណីបើមានភ្លៀងក៏ស្ថិតក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ៕