រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤៖ ដើម្បីអបអរសាទរខួបគម្រប់ ២០ឆ្នាំ នៃកេរ្តិ៍ដំណែល ២ទសវត្សរ៍ នៅក្នុងវិស័យអប់រំ និងការបណ្តុះបណ្តាលភាសាបរទេស ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និង មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យ ២ ក្នុងពេលតែ ១ រួមមាន៖ ទិវាគ្រួសារ (1st Family Day & Booth Fair) និងការប្រគំតន្ត្រីសប្បុរសធម៌ (Concert for a Cause) ។
ព្រឹត្តិការណ៍ទាំង ២ នេះនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះនៅ Sunshine Family Park ចាប់ពីម៉ោង០៧:៣០នាទី ព្រឹក រហូតដល់ម៉ោង១០:០០នាទី ព្រឹក សម្រាប់កម្មវិធីទិវាគ្រួសារ (1st Family Day) ដែលមានការសម្តែងពិសេស Mass Demo ជាក្បាច់រាំដែលមានសិស្សានុសិស្សប្រមាណជា ៥០០ នាក់ ក្នុងបរិវេណ Sunshine Family Park ហើយយើងក៏មានការតាំងពិព័រណ៌ ស្តង់ចំណីអាហារពីសំណាក់អ្នកឧបត្ថម្ភកម្មវិធី ក៏ដូចជាអាជីវកម្មក្នុងស្រុកដោយធ្វើការដាក់តាំងបង្ហាញផលិតផល សេវាកម្មរបស់ពួកគេ និងមានការលេងល្បែងកម្សាន្តសប្បាយៗជាច្រើនប្រភេទផងដែរ!
សម្រាប់ការប្រគំតន្ត្រីសប្បុរសធម៌ (Concert for a Cause) នៅពេលល្ងាចគឺនឹងចាប់ផ្តើមចាប់ពីម៉ោង០៥:០០នាទី ល្ងាច រហូតដល់ម៉ោង ០៩:០០នាទី យប់ ដោយមានការផ្តល់ជូននូវការកម្សាន្តសប្បាយយ៉ាងច្រើនសម្បូរបែបជាមួយនឹងការសម្តែងសមត្ថភាព និងទេពកោសល្យពីសិស្សានុសិស្សរបស់ Aii និង AIS បន្ថែមពីនេះទៅទៀតក៏មានវត្តមានតារាចម្រៀងដ៏ល្បីក្នុងប្រទេសកម្ពុជា និងជាអាយដល ក្នុងដួងចិត្តសិស្សានុសិស្សដូចជា៖ លោក ថេណា កញ្ញា រ៉េត ស៊ូហ្សាណា S.A.M និងព្រះវត្តមាន ព្រះនាងនរោត្តម ជេណា ផងដែរ!
អ្វីដែលកាន់តែពិសេសនិងរំភើបអស្ចារ្យបំផុតនោះគឺនឹងមានការចាប់ឆ្នោតផ្សងសំណាងដើម្បីមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនដូចជា៖ កំព្យូទ័រម៉ែកប៊ុក (MacBook) កុំព្យូទ័រយួរដៃ (Laptop) នាឡិកាដៃ អែបផល (Apple Watch) រង្វាន់សាច់ប្រាក់សុទ្ធ និងសំបុត្រមើលកុនឥតគិតថ្លៃរយៈពេល ១ឆ្នាំ ផងដែរ។
សូមបញ្ជាក់ថាថវិកាដែលទទួលបានពីការលក់សំបុត្រនឹងត្រូវធ្វើការបរិច្ចាគទៅកាន់សកម្មភាពសប្បុរសធម៌សង្គមសម្រាប់មូលនិធិគន្ធបុប្ផា និងមូលនិធិ ម៉េងលី ជេ. គួច។
សំបុត្រមានលក់នៅបញ្ជរបង់ប្រាក់គ្រប់សាខា Aii ជាមួយនឹងតម្លៃ ៣ ប្រភេទ៖
- សំបុត្រ Premium តម្លៃ ៧ ដុល្លារ
- សំបុត្រសម្រាប់បរិច្ចាគសប្បុរសធម៌តម្លៃ ២ ដុល្លារ
- សំបុត្រសម្រាប់ទិវាគ្រួសារ (1st Family Day) តម្លៃ ៦ ដុល្លារ
ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាការអបអរសាទរសមិទ្ធផលរបស់ Aii ប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់អំពីសាមគ្គីភាពនៅក្នុងសហគមន៍ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្កើតអនាគតដ៏ល្អប្រសើរមួយសម្រាប់ប្រទេសកម្ពុជាយើង។ កម្មវិធីដ៏អស្ចារ្យនេះអាចប្រព្រឹត្តទៅបានក៏ព្រោះតែមានការចូលរួមសហការពីអ្នកឧបត្ថម្ភរបស់យើងដូចជា៖ Sunshine Family Park, Pepsi, TADA, iOne, United Knowledge, Prime Cineplex, EUGENETEK (CAMBODIA) CO., LTD., My Printing, Taing Kork Company, Proseth Solutions Co., Ltd., Powerlive, Monument Books, and Akara Dental Clinic.
សូមកុំភ្លេចចូលរួមជាមួយពួកយើងសម្រាប់ការជួបជុំគ្រួសារ និងរាត្រីដ៏រីករាយក៏ដូចជាការចូលរួមចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមក្នុងព្រឹត្តិការណ៍ “ទិវាគ្រួសារ និងការប្រគំតន្ត្រីសប្បុរសធម៌” នៃខួបគម្រប់ ២០ឆ្នាំ របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ឱ្យបានច្រើនកុះករ។ រួមគ្នាពង្រឹងសង្គម និងអបអរសាទរស្មារតីនៃសកម្មភាពសប្បុរសធម៌នៅក្នុងសហគមន៍អ្នកសិក្សារបស់ Aii ជាមួយគ្នា។
Aii គឺជាគ្រឹះស្ថានអប់រំឈានមុខគេនៅប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធី និងវគ្គសិក្សាយ៉ាងសម្បូរបែបលើ ជំនាញភាសាអង់គ្លេស ភាសាចិន និងភាសាថៃ។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំលើការផ្តល់ការអប់រំប្រកបដោយគុណភាព និងភាពជោគជ័យរបស់សិស្សានុសិស្ស Aii ទទួលបានកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការផ្តល់ការអប់រំលើជំនាញភាសាបរទេស។