មេរៀនសង្គម Feb 15, 2023 | 13:41 PM

មកដឹងរឿងពិតផ្ទះខ្មោចទិញនៅខេត្តកំពង់ឆ្នាំង

image

លោក​ ​អ៊ុំ​ ​គឹមសេង​ ​ប្រជាការងារដែលប្រចាំការនៅផ្ទះខ្មោចស័ក្តិសិទ្ធិនោះ​ ​បានប្រាប់​អ្នកសារព័ត៌មាន ​ថា​ ​លោករស់នៅតំបន់នេះតាំងពីតូចមក​ ​ដូចនេះលោកដឹងរឿងនេះមួយចំនួនដែរ​ ​លោកបានរៀបរាប់ថា​ ​ផ្ទះដែលអ្នកគ្រប់គ្នាតែងតែហៅថា​ ​ផ្ទះខ្មោចទិញនោះ​ ​គឺត្រូវបានកសាងឡើងនៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ​ ​ដោយសាងសង់ពីឈើ​ ​សរសរឈើ​ ​និងប្រក់ក្បឿងនៅលើដីដែលមានទំហំប្រមាណកន្លះហិកតា​ ​ប៉ុន្តែដោយសារតែម្ចាស់មានផ្ទះពីរគឺមួយទៀតនៅតំបន់ទន្លេ​ ​ទើបមិនសូវមានពេលមកមើលថែ​ ​ស្នាក់នៅផ្ទះដែលនៅក្នុងភូមិថ្មីមួយនេះ​ ​ផ្ទះនេះ​ ​ម្ចាស់បានសម្រេចរុះរើក្នុងកំឡុងឆ្នាំ​ ​ដោយយកឈើ​ ​និងសម្ភារទាំងអស់ទៅប្រគេនព្រះសង្ឃនៅវត្តមួយ​ ​ស្ថិតក្នុងស្រុកកំណើតរបស់ម្ចាស់ដីផ្ទាល់តែម្ដង

​​      ​អាសនៈផ្ទះខ្មោចស័ក្តិសិទ្ធិ

លោក​ ​អ៊ុំ​ ​គឹមសេង​ ​បានប្រាប់ពីប្រវត្តិនៃផ្ទះខ្មោចស័ក្តិសិទ្ធិថា​ ​ក្រោយមានជំនឿលើការបន់ស្រន់នៅតំបន់នេះ​ ​មានអ្នកដំណើរម្នាក់មកបន់ស្រន់សុំអ្វីដែលខ្លួនប្រាថ្នាហើយបានដូចបំណង​ ​ហើយក៏ស្នើសុំទិញដីមួយផ្នែកពីម្ចាស់ផ្ទះទំហំប្រមាណគុណនឹងម៉ែត្រ​ ​ដើម្បីធ្វើជាអាសនៈទុកធ្វើបុណ្យ​ ​និងសុំសេចក្តីសុខពេលធ្វើដំណើរតាមផ្លូវទៅវិញទៅមក​ ​ដោយទុកដីនោះ​ ​ជាទ្រព្យសម្បត្តិសាធារណៈ​ ​ហើយក្រោយមកទៀត​ ម្ចា​ដីថ្មីដែលទិញដីផ្ទះនោះ​ ​បន្តបានបរិច្ចាគបន្ថែមម៉ែត្រ​ ​បន្ថែមធ្វើ​ឱ្យ​បណ្ដោយដីកាន់តែវែង

    ​អ្នកដែលមកបន់ស្រន់​ ​និងដង្វាយ

លោក​ ​អ៊ុំ​ ​គឹមសេង​ ឱ្យ​ដឹងថា​ ​អាសនៈផ្ទះខ្មោចស័ក្តិសិទ្ធិបានកសាងរួច​ ​គឺតែងតែមានអ្នកមកបន់ស្រន់ជាបន្តបន្ទាប់ដែលដំបូងឡើងនៅពេលដែលគេបន់ស្រន់បានសម្រេចគឺតែងតែទិញព្រះភូមិយកមកថ្វាយ​ ​ប៉ុន្តែដោយសារទីធ្លាដីចង្អៀតមិនអាចដាក់ព្រះភូមិបន្តបានទើបមកដល់ពេលនេះ​ ​អាជ្ញាធរបានស្នើសុំ​ឱ្យ​អ្នកដាក់ដង្វាយគឺដូរពីព្រះភូមិមកជាថវិកា​ ​ផ្លែឈើ​ ​ទៀន​ធុ​វិញ

បើទោះជាផ្ទះដែលគេស្គាល់ថា​ ​ផ្ទះខ្មោចទិញ​ ​បានរុះរើចេញ​ ​ជំនួសមកវិញដោយ​ ​អាសនៈផ្ទះខ្មោចស័ក្តិសិទ្ធិនៅជាប់និងថ្នល់ជាតិលេខក្តី​ ​ប៉ុន្តែអ្នកដែលមានជំនឿនៅតែមកបន់ស្រន់សុំអ្វីដែលខ្លួនប៉ងប្រាថ្នា​ ​និងស្នើសុំសេចក្តីសុខ​ ​ខណៈដែលផ្លូវជាតិលេខកសាងថ្មី​ ​និងជិតរួចរាល់ទាំងស្រុងហើយនោះ