ព័ត៌មានជាតិ Feb 09, 2023 | 09:43 AM

ភាពខុសគ្នារវាងមូលបត្រ (Stock) និងសញ្ញាបណ្ណ(Bond)

image

      ​មូលបត្រកម្មសិទ្ធិ​ (​Stock​)

ផលិតផលទ្រព្យកម្មសិទ្ធិ​ ​គឺជាមូលបត្រដែលបានបោះផ្សាយដោយក្រុមហ៊ុនសាធារណៈ​ ​ដើម្បីកៀងគរមូលនិធិពីសាធារណៈជន​ ​វារួមបញ្ចូលទាំងភាគហ៊ុនរបស់ក្រុមហ៊ុន​ ​ដែលតំណាង​ឱ្យ​ភាពជាម្ចាស់របស់​វិនិ​យោគិននៅក្នុងក្រុមហ៊ុននោះ​ ​ភាពជាម្ចាស់នៃទ្រព្យកម្មសិទ្ធិ​ ​នឹងផ្តល់សិទ្ធិដល់ភាគ​ហ៊ុនិ​នូវចំណែកនៃប្រាក់ចំណេញរបស់ក្រុមហ៊ុនតាមរយៈភាគលាភ​ ​ភាគ​ហ៊ុនិ​គឺជាម្ចាស់នៃអាជីវកម្ម​ ​ព្រមទាំងចូលរួមទទួល​ ​នូវការចែករំលែកភាពជោគជ័យ​ ​បរាជ័យនៃអាជីវកម្មរបស់ក្រុមហ៊ុន​ ​លទ្ធផលដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនចុះបញ្ជី​ ​ជាធម្មតាអាចវាយតម្លៃបាន​ ​តាមរយៈភាគលាភដែលភាគ​ហ៊ុនិ​បានទទួល​ ​និងតាមរយៈថ្លៃភាគហ៊ុនដែលបានដាក់ថ្លៃនៅលើទីផ្សារ​ ​មានមូលបត្រប្រភេទ​ ​ដែលអាចដាក់ជួញដូរ​ ​នៅលើផ្សារមូលបត្រកម្ពុជា​ (​មក​)​
​. ​ភាគហ៊ុនធម្មតា
ភាគហ៊ុនធម្មតាគឺជាភាគហ៊ុនដែលមានការលើកទឹកចិត្តដោយផ្ទាល់ដល់អ្នកកាន់កាប់ភាគហ៊ុនតាមរយៈ​ ​ភាគលាភដែលទទួលបានពីប្រាក់ចំណេញរបស់ក្រុមហ៊ុន​ ​ការចំណេញលើមូលធន​ ​និងសិទ្ធិក្នុងការទិញភាគហ៊ុនថ្មីរបស់ក្រុមហ៊ុន​ ​នៅពេលដែលក្រុមហ៊ុនសម្រេចក្នុងការបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួន
​. ​ភាគហ៊ុន​បុរិ​មា
ភាគហ៊ុន​បុរិ​មាក៏ជាផ្នែកមួយនៃទ្រព្យកម្មសិទ្ធិផងដែរ​ ​ភាពខុសគ្នារវាងភាគហ៊ុន​បុរិ​មា​ ​និងភាគហ៊ុនធម្មតាគឺ​ ​អ្នកកាន់កាប់ភាគហ៊ុន​បុរិ​មានឹងមានសិទ្ធិទទួលបានមូលនិធិ​ ​ប្រាក់ចំណេញរបស់ក្រុមហ៊ុនមុនភាគហ៊ុនធម្មតា

      សញ្ញា​ណ្ណ(​Bond​)

សញ្ញា​ណ្ណ ​គឺជាប្រភេទមូលបត្របំណុល​ ​ដែលតំណាង​ឱ្យ​កិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល​ (​រូមានសាជីវកម្ម​ ​សហ​-​គ្រាសរដ្ឋ​ ​រាជរដ្ឋាភិបាល​) ​និង​វិនិ​យោគិន​ (​ម្ចាស់មូលបត្របំណុល​)​​ ​តាមរយៈកិច្ចសន្យានេះ​ ​បុគ្គលបោះផ្សាយមូលបត្របំណុលមានកាតព្វកិច្ចបង់​ឱ្យវិនិ​យោគិននូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ដែលហៅថា​ “​គូប៉ុង​” ​​ “​ការប្រាក់​” (​លើកលែងសម្រាប់សញ្ញា​ណ្ណ​គ្មានការប្រាក់​) ​ព្រមទាំងបង់ប្រាក់ដើមនៅពេលដែលសញ្ញា​ណ្ណ​នោះដល់កាលកំណត់សង​ ​ដែលហៅថា​ “​ឥណប្រ​ទិ​ទាន​”​​ ​ជំនួស​ឱ្យ​ការខ្ចីប្រាក់ពីធនាគារ​ ​ក្រុមហ៊ុនអង្គភាពមួយអាចបោះផ្សាយសញ្ញា​ណ្ណ​ទៅឲ្យ​វិនិ​យោគិនដោយផ្ទាល់​ ​នៅពេលដែលក្រុមហ៊ុននោះត្រូវការសាច់ប្រាក់ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងថ្មីៗ​, ​បន្តប្រតិបត្ដិការក្រុមហ៊ុន​ ​ដើម្បីទូទាត់បំណុល

លក្ខណៈខុសគ្នាចម្បងមួយរវាងភាគហ៊ុននិងសញ្ញា​ណ្ណ ​គឺថាសញ្ញា​ណ្ណ​តំណាង​ឱ្យ​ភាពជាម្ចាស់បំណុល​ ​រីឯភាគហ៊ុនតំណាង​ឱ្យ​ភាពជាម្ចាស់កម្មសិទ្ធិនៃក្រុមហ៊ុនមួយ​ ​ថ្លៃភាគហ៊ុនអាចកើនឡើងយ៉ាងឆាប់រហ័ស​ ​ប្រសិនបើក្រុមហ៊ុននោះមានការរីកចម្រើន​ ​និងមានប្រាក់ចំណេញច្រើន​ ​ផ្ទុយទៅវិញ​ ​សញ្ញា​ណ្ណ​ធ្វើការទូទាត់តែការប្រាក់ដែលបានកំណត់ជាមុន​ ​ហើយថ្លៃរបស់វាប្រែប្រួលនៅក្នុងដែនដែលកំណត់ដោយអត្រាការប្រាក់​ ​ពោលគឺមិនមែនកំណត់ដោយប្រាក់ចំណេញរបស់ក្រុមហ៊ុននោះឡើយ

បច្ចុប្បន្ន​ ​មានតែប្រភេទសញ្ញា​ណ្ណ​សាជីវកម្មមួយប៉ុណ្ណោះ​ ​ដែលត្រូវបានអនុញ្ញាត​ឱ្យ​ចុះបញ្ជីនៅ​ ​មក​ ​ដោយសារតែមិនទាន់មាន​ ​សញ្ញា​ណ្ណ​រដ្ឋ​ ​សញ្ញា​ណ្ណ​សាជីវកម្ម​ ​ជាប្រភេទមួយនៃមូលបត្របំណុលដែលបោះផ្សាយដោយក្រុមហ៊ុនមហាជនទទួលខុសត្រូវមាន​ម្រិ​​ ​នីតិ​-​បុគ្គលប្រតិស្រុត​ ​យោងតាមប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈចេញដោយ​.​​.​​. ​សញ្ញា​ណ្ណ​សាជីវកម្មអាចចែកចេញជា

​. ​សញ្ញា​ណ្ណ​ធម្មតា​ ( ​Plain​ ​Vanilla​ ​Bond​) ​សំដៅដល់សញ្ញា​ណ្ណ​ដែលមានអត្រាគូប៉ុងថេរ​ ​មានកំណត់ឥណប្រតិទានជាមុននៅ​ ​កាលបរិច្ឆេទបោះផ្សាយ​ ​មិនមានការលើក​ម្ពស់ (​Enhancement​) ​និង​/​លក្ខណៈបន្ថែមដូចជាសិទ្ធិទិញត្រលប់​ (​Call Option​) ​​ សិទិ្ធ​លក់​ (​Put Option​) ​និងមិនមានការធានា

​. ​សញ្ញា​ណ្ណ​មានបុគ្គលធានា​ (​Guaranteed​ ​Bond​) ​សំដៅដល់សញ្ញា​ណ្ណ​ដែលផ្ដល់ការធានាថាការប្រាក់​ ​និងប្រាក់ដើមនឹងត្រូវបានទូទាត់សងដោយភាគីទីបី​ ​ដែលជានីតិបុគ្គល​ ​ករណីដែលបុគ្គលបោះផ្សាយមិនមានលទ្ធភាពសងបំណុល​ (​Default​) ​ដោយមូលហេតុដូចជា
អសាធនភាព​ ​ក្ស័យធន

​. ​សញ្ញា​ណ្ណ​មានវត្ថុធានា​ (​Secured​ ​Bond​) ​សំដៅដល់សញ្ញា​ណ្ណ​ដែលមានដាក់ទ្រព្យសកម្មជាវត្ថុធានា​ ​លើកលែងតែ​ ​មូលបត្របំណុលដែលមានទ្រព្យធានា​ (​Asset Backed​ ​Securities​) ​ដែលត្រូវកំណត់នៅក្នុងបទ​ប្បញ្ញត្តិ​ដោយឡែក