Stand with Cambodia — Together for Our Future
កសិកម្ម Nov 15, 2022 | 12:49 PM

ធ្លាក់ខ្យល់ពីជើង ប្រជាកសិករចាប់ផ្ដើមប្រមូលផលស្រូវរដូវវស្សាហើយ

ធ្លាក់ខ្យល់ពីជើង ប្រជាកសិករចាប់ផ្ដើមប្រមូលផលស្រូវរដូវវស្សាហើយ

​អ្នកស្រី​ ​សែម​ ​ប៉ុក​ ​កសិករ​មួយ​រូប​នៅ​ក្នុង​សង្កាត់​ទៀន​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​ ​បាន​ប្រាប់​M​JQ​T​V​ ​ថា​ ​អ្នកស្រី​ធ្វើស្រែ​លើ​ដី​ប្រមាណ​៣​ហិកតា​ ​ហើយ​ទើប​ចាប់ផ្ដើម​ប្រមូល​ផល​បាន​ប្រមាណ​២​០​ភាគរយ​ប៉ុណ្ណោះ​។​ ​អ្នកស្រី​បន្ថែម​ថា​ ​ឆ្នាំនេះ​តម្លៃ​ស្រូវ​ហាក់​កើន​ឡើង​ដែល​ធ្វើ​ឱ្យ​គាត់​មាន​កម្លាំងចិត្ត​ក្នុង​ការ​ដាំ​ដុះ​។​ ​អ្នកស្រី​បន្ត​ថា​ ​«​ឆ្នាំនេះ​រាង​គ្រាន់​ជាង​ឆ្នាំទៅ​ (​ឆ្នាំមុន​) ​ឆ្នាំទៅ​ធ្លាក់​ដល់​៧​៥​០​រៀល​ក្នុង​មួយគីឡូក្រាម​ ​ដល់​ឥឡូវ​យើង​បាន​៨​៥​០​រៀល​ដែរ​ ​អា​ហ្នឹង​ស្រូវ​ ​អ៊ី​អ៊ែ ​បើ​ផ្កា​ម្លិះ​យើង​បាន​១​០​៥​០​រៀល​ក្នុង​មួយគីឡូក្រាម​ ​»។​

​យោង​តាម​របាយការណ៍​ស្តីពី​ល្បឿ​ង​ការងារ​នៃ​ការ​ប្រមូល​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២​០​២​២​ ​គិត​ត្រឹម​ដើម​ខែវិច្ឆិកា​ដែល​លោក​ ​ស្រី​ វុឌ្ឍី ​អ្នកនាំ​ក្រសួង​កសិកម្ម​ ​រុក្ខា​ ​ប្រមាញ់​ ​និង​នេសាទ​ផ្ដល់​ឱ្យ ​M​JQ​T​V​ ​បាន​ដឹង​ថា​ ​ផ្ទៃដី​ប្រមូល​ផល​សុរ​ប​មាន​ចំនួន​ ​៦​៧​៣​.​២​៣​ ​ហិកតា​ ​ទទួល​បានផល​ចំនួន​ ​២​.​៦​១​៣​.​៥​៣​០​ ​តោន​។​ ​បើ​ប្រៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២​០​២​១​គឺ​ថយ​ចុះ​ ​២​,​៥​៤​%​៕