គន្លឹះជីវិត May 14, 2021 | 17:49 PM

ទស្សនៈអប់រំ​ល្អ​ៗ​៩​ឃ្លា​ ​របស់​បណ្ឌិត​ដ៏​មាន​ប្រជាប្រិយ​ ៣​ ​រូប​

image

 

​ថ្ងៃនេះ​យើង​បាន​បន្ត​ដកស្រង់​នូវ​ទ​ស្សនៈ​អប់រំ​ទាំង​បុគ្គល​នៅ​ក្នុង​ពុទ្ធចក្រ​ ​និង​អាណាចក្រ​ ​របស់​ព្រះ​ភិក្ខុ​វជិរ​ប្បញ្ញោ ​សាន​ សុ​ជា​, ​បណ្ឌិតសភា​ចារ្យ ​ហ​ង់ ​ជួនណា​រ៉ុ​ន​ ​និង​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ចំនួន​៩​ឃ្លា​ ​ដើម្បី​ជា​ការ​ឈ្វេងយល់​ ​និង​ត្រិះរិះ​ពិចារណា​ជា​ប្រយោជន៍​។​

​សម្រាប់​សង្ឃដីកា​របស់​ព្រះ​ចៅអធិការ​វត្ត​មណីរត្ន​ ​ខេត្ត​ពោធិ៍សាត់​ ​ភិក្ខុ​វជិរ​ប្បញ្ញោ ​សាន​ សុ​ជា​ ​បាន​មាន​សង្ឃដីកា​ដូច្នេះ​ថា​៖​
​១​. ​បើ​សិន​ថ្ងៃនេះ​អ្នក​មិនបាន​រៀន​ ​មានន័យ​ថា​ ​អ្នក​ល្ងង់​ជាង​ម្សិលមិញ​។​
​២​. ​បុគ្គល​ដែល​ឆាប់​ជឿ​នូវ​ពាក្យ​ញុះញង់​របស់​អ្នកដទៃ​ ​សម​មានឈ្មោះ​ជា​មាន់​។​
​៣​. ​ដើមឈើ​ដែល​ផ្ដល់​នូវ​ម្លប់​ដល់​អ្នកដទៃ​ ​ខ្លួនឯង​តែងតែ​ឈរ​នៅ​ហាល​ក្ដៅ​។​

​ទ​ស្សនៈ​របស់​ ​ឯកឧត្តម​ ​បណ្ឌិតសភា​ចារ្យ ​ហ​ង់ ​ជួនណា​រ៉ុ​ន​ ​រដ្ឋមន្ត្រី​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​លើកឡើង​ថា​៖​
​១​. ​ឪពុក​ម្ដាយ​គួរ​អាន​សៀវភៅ​ឱ្យ​កូន​ស្ដាប់​មុន​ចូលគេង​។​
​២​. ​កម្ពុជា​ ​អាច​ប្រែក្លាយ​ពី​វិបត្តិ​កូ​វី​ដ​១​៩​ ​ទៅជា​កាលានុវត្ត​ភាព​ក្នុង​ការ​បង្កើត​ការអប់រំ​តាម​ឌី​ជី​ថល​។​
​៣​. ​នៅ​ពេល​សិស្ស​ប្រើប្រាស់​បច្ចេកទេស​អន​ឡា​ញ​ ​គឺ​អាច​ប្រឈម​ការ​គំរាមកំហែង​ការ​ឆបោក​ ​ការបៀតបៀន​ផ្លូវ​ភេទ​ ​និង​បញ្ហា​មិន​សមរម្យ​។​ ​សូម​សិស្សានុសិស្ស​ត្រូវ​ប្រុងប្រយ័ត្ន​ ​និង​ប្រាប់​ឪពុក​ម្ដាយ​បើ​សិន​ជួប​បញ្ហា​ខាងលើ​នេះ​។​

​សម្រាប់​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​បាន​មាន​ទ​ស្សនៈ​ថា​៖​
​១​. ​ទោះ​មិនបាន​ចំណូល​ ​ខ្ញុំ​នៅតែ​សប្បាយចិត្ត​ក្នុង​ការ​ចែករំលែក​ដល់​យុវជន​។​
​២​. ​ចូរ​វិនិយោគ​ចំពោះ​យុវជន​របស់យើង​ក្នុង​ពេល​បច្ចុប្បន្ននេះ​ ​ដើម្បី​ភាព​ថ្កុំថ្កើង​នៃ​សង្គម​នា​ថ្ងៃ​អនាគត​។​
​៣​. ​ឈើ​បើ​វា​ពុក​ហើយ​ ​សូម​កុំ​ព្យាយាម​ធ្វើ​ឱ្យ​វា​ក្លាយទៅជា​ឈើខ្លឹម​។​

​គួរ​រម្លឹក​ជូន​ថា​ ​ព្រះ​ចៅអធិការ​វត្ត​មណីរត្ន​ ​ខេត្ត​ពោធិ៍សាត់​ ​ភិក្ខុ​វជិរ​ប្បញ្ញោ ​សាន​ សុ​ជា​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ព្រះអង្គ​មាន​នូវ​ចំណេះ​ដឹង​ទូលំទូលាយ​ទាំង​ផ្នែក​ពុទ្ធចក្រ​ ​និង​អាណាចក្រ​ ​ព្រមទាំង​ជា​អង្គ​សកម្ម​ក្នុង​ការ​ចែករំលែក​នូវ​ព្រះធម្មទេសនា​ ​និង​ចំណេះ​ដឹង​ទូ​ទៅដល់​ប្រជាជន​ទាំង​ក្នុង​ប្រទេស​ ​និង​ក្រៅ​ប្រទេស​យ៉ាង​ច្រើន​ផុស​ផុល​។​

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ជា​អ្នកជំនាញ​ផ្នែក​សុខភាព​សាធារណៈ​ ​និង​វិ​ស័យ​អប់រំ​ ​ដែល​បាន​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​ចែករំលែក​នូវ​ចំណេះ​ដឹង​ ​ចំណេះ​ធ្វើ​ ​និង​បទ​ពិសោធ​ជីវិត​ផ្ទាល់ខ្លួន​ ​ដល់​យុវជន​កម្ពុជា​ទាំង​ក្នុង​ ​និង​ក្រៅ​ស្រុក​។​

​ឯកឧត្តម​ ​បណ្ឌិតសភា​ចារ្យ ​ហ​ង់ ​ជួនណា​រ៉ុ​ន​ ​រដ្ឋមន្ត្រី​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ជា​អ្នក​បាន​ធ្វើ​កំណែ​ក​ទម្រង់​ប្រព័ន្ធ​អប់រំ​ ​និង​ជា​អ្នក​បណ្ដុះ​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ ​និង​សក្ដានុពល​នៅ​កម្ពុជា​ ​៕​