គន្លឹះជីវិត Dec 16, 2022 | 17:00 PM

គន្លឹះកាត់បន្ថយអារម្មណ៍នឹកផ្ទះសម្រាប់និស្សិតកម្ពុជាដែលសិក្សានៅក្រៅប្រទេស

image

ការធ្វើដំណើរទៅសិក្សានៅក្រៅប្រទេសដោយខ្លួនឯង​ ​ដោយរស់នៅឆ្ងាយពីផ្ទះ​ ​និងក្រុមគ្រួសារ​ ​ជាអារម្មណ៍សោកសៅ​ ​និងជាភាពតានតឹងរបស់បុគ្គលម្នាក់ៗ​ ​ពិតណាស់​ ​ការរស់នៅឃ្លាតឆ្ងាយពីក្រុមគ្រួសារ​ ​និងមិត្តភក្តិ​ ​ហើយនៅជុំវិញខ្លួនត្រូវបានហ៊ុំព័ទ្ធដោយមនុស្សថ្មី​ ​វប្បធម៌ថ្មី​ ​និងបរិយាកាសថ្មី​ ​នោះអាចជាបញ្ហាប្រឈមសម្រាប់និស្សិតអន្តរជាតិ

យ៉ាងណាមិញ​ ​វាគឺជារឿងធម្មតាទេក្នុងការទទួលអារម្មណ៍ថាហត់នឿយ​ ​នឹកផ្ទះ​ ​ខណៈពេលដែលអ្នកកំពុងតែស្ថិតនៅក្រៅប្រទេស​ ​សិក្សានៅទីនោះ​ ​ហើយដើម្បីបំបាត់ភាពតានតឹងទាំងនេះ​ ​អ្នកត្រូវការពេលវេលាខ្លះដើម្បីសម្រួលផ្លូវចិត្ត​ ​ផ្លូវអារម្មណ៍​ ​ក៏ដូចជាព្យាយាមរៀនអត់ធ្មត់នឹងខ្លួនឯង​ ​សម្រាប់រយៈពេលពីរទៅបី​ប្តាហ៍​ដំបូង​ ​អ្នកទំនងជាអាចគិតថា​ ​វាពិបាកខ្លាំងណាស់សម្រាប់អ្នក​ ​ក៏ប៉ុន្តែខាងក្រោមនេះ​ ​គឺជាគន្លឹះមួយចំនួនសម្រាប់និស្សិតកម្ពុជាក្នុងការកាត់បន្ថយអារម្មណ៍នឹកផ្ទះ​ ​កំលុងពេលទៅសិក្សានៅក្រៅប្រទេស

• ​ត្រៀមចិត្ត​ ​និងកាយសម្រាប់ការផ្លាស់ប្តូរថ្មីដែលអ្នកនឹងជួប​ ​ហើយត្រូវដឹងថាអ្នកនឹងឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនក្នុងទម្លាប់ប្រចាំថ្ងៃ​ ​ដើម្បីទៅកាន់ប្រទេសមួយផ្សេងទៀតដែលក្រៅពីប្រទេសកម្ពុជា

• ​អ្នកត្រូវចេះអត់ធ្មត់​ ​ចេះថែទាំខ្លួនឯង​ ​និងផ្តល់ពេលវេលា​ឱ្យ​ខ្លួនឯងដើម្បីរៀនពីអ្វីថ្មីៗ​ ​និងសម្របខ្លួនទៅនឹងបរិយាកាសថ្មី

• ​ត្រូវព្យាយាមដើរចេញពីបន្ទប់របស់អ្នក​ ​ហើយស្វែងយល់ពីតំបន់ដែលអ្នកកំពុងរស់នៅ​ ​ដូចជាការចូលរួមជាមួយសកម្មភាពថ្មីៗ​ ​សិក្សាអំពីវប្បធម៌ថ្មី

• ​កុំប្រៀបធៀបបទពិសោធសិក្សានៅក្រៅប្រទេសរបស់អ្នកជាមួយនឹងអ្នកដទៃ​ ​ដ្បិតថា​ និសិ្ស​អន្តរជាតិគ្រប់រូបប្រឈមមុខជាមួយបញ្ហាស្រដៀងគ្នា​ ​ក៏ប៉ុន្តែពួកគេមានរបៀបឆ្លើយតប​ ​និងដំណោះស្រាយបញ្ហារៀងៗខ្លួន​ ​ហើយក៏ទទួលបានលទ្ធផលខុសៗគ្នាដែរ

• ​អ្នកគួរតែបើកចិត្ត​ ​រៀន​ ​និងសាកល្បងអ្វីថ្មី​ ​ហើយជួបសន្ទនាជាមួយមនុស្សថ្មីៗ​ ​ដែលនឹងអាចបង្កើនបទពិសោធរបស់អ្នក

• ​ស្វែងរកមនុស្សដែលអ្នកអាចពិភាក្សាជាមួយបាន​ ​និងយល់ពីស្ថានភាពរបស់អ្នក​ ​ដូច្នេះអ្នកអាចនិយាយ​ ​ចែករំលែកពីអារម្មណ៍ទាំងនោះទៅកាន់ពួកគេ

• ​កត់ត្រាដំណើរជីវិតរបស់អ្នក​ ​ការសរសេរជាកំណត់ត្រា​ ​និងការសរសេរលើគេហទំព័រអ្វីមួយ​ ​ដូចជា​ B​log​ ​ជាវិធីសា​ស្រ្ត​សម្រាប់ការស្វែងរកខ្លួនឯង​ ​នៅពេលដែលអ្នកបានត្រឡប់មកប្រទេសកំណើតវិញ​ ​អ្នកប្រាកដជាអាចអានអំពីអតីតកាលក្នុងកំលុងពេលដែលអ្នកទៅសិក្សានៅក្រៅប្រទេស​ ​ហើយអ្នកថែមទាំងអាចចែករំលែកកំណត់ត្រានោះជាមួយក្រុមគ្រួសារ​ ​និងមិត្តភក្តិផងដែរ

ជាមួយនឹងគន្លឹះទាំងអស់នេះ​ ​និស្សិតកម្ពុជា​ ​មិនចាំបាច់ព្រួយបារម្ភច្រើនទៀតទេអំពីការនឹកផ្ទះ​ ​សូមកុំ​ឱ្យ​ភាពភ័យខ្លាចទាំងអស់នេះ​ ​រារាំងអ្នកពីការសម្រេចគោលដៅក្នុងការធ្វើដំណើរទៅសិក្សានៅប្រទេសផ្សេងៗពីមាតុភូមិរបស់ខ្លួន

ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការចូលរៀន​ ​និងគន្លឹះសិក្សានៅក្រៅប្រទេស​ ​សូមចាប់ផ្តើមដំណើរការរបស់អ្នកជាមួយស្ថាប័នផ្តល់សេវាកម្មសិក្សានៅក្រៅប្រទេសដែលគួរ​ឱ្យ​ទុកចិត្តបំផុត​ ​គឺ​ ​«SOGO»

បច្ចុប្បន្ន​ ​«SOGO»​ ​សូមស្វាគមន៍សិស្សានុសិស្សក្នុងប្រទេសកម្ពុជាគ្រប់រូប​ ​ដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សានៅក្រៅប្រទេស​ ​ខណៈ​ ​«SOGO»​ ​នឹងផ្តល់នូវដំណោះស្រាយដ៏ប្រសើរជាមួយសេវាកម្មអប់រំដ៏ទូលំទូលាយ​ ​ដែលផ្អែកលើតម្រូវការ​ ​និងគោលដៅរបស់និស្សិត​ ​ពួកយើងនឹងជួយនិស្សិតក្នុងការជ្រើសរើសជំនាញសម្រាប់ការសិក្សា​ ​និងស្ថាប័នត្រឹមត្រូវ​ ​ក៏ដូចជារៀបចំឯកសារក្នុងដំណើរការទាំងមូល

សម្រាប់ការសាកសួរបន្ថែម​ ​និងការប្រឹក្សាដោយឥតគិតថ្លៃ​ ​សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ​ ​​ ​​ ​​, ​​ ​​ ​​ ​ផ្ញើជាសារ​ ​Telegram​: @​sogo​_​icescam​bo​dia​ ​​ ​Subscribe​ ​មកកាន់​ ​Telegram​ ​Channel​ ​របស់យើងខ្ញុំតាមរយៈ​ ​https://t.me/sogo_ices