ព័ត៌មានជាតិ Jun 29, 2023 | 16:30 PM

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ផ្តល់សញ្ញាបណ្ណភាគហ៊ុនចំនួន១លានដុល្លារដល់បុគ្គលិកដែលមានអតីតភាពការងារ១០និង១៥ឆ្នាំ

image

មានអតីតភាពការងាររយៈពេលឆ្នាំនៅក្នុងក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​លោកស្រី​ ​សាឯម​ ​កម្រង​ ​អនុប្រធាននៃសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ទទួលបន្ទុកសិក្សាធិការ​ ​និងតំណាង​ឱ្យ​បុគ្គលិកដែលមានអតីតភាពឆ្នាំនិងឆ្នាំទាំងអស់​ ​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ដែលបានផ្តល់ភាពកក់ក្តៅដល់បុគ្គលិកគ្រប់ជាន់ថ្នាក់​ ​និងបានផ្តល់ឱកាសការងារដែលមាននិរន្តរភាព​ ​ហើយអាចអភិវឌ្ឍខ្លួន​ឱ្យ​ក្លាយជាធនធានមនុស្សដ៏មានតម្លៃនៅក្នុងក្រុមហ៊ុន​ ​ក្នុងគ្រួសារ​ ​និងក្នុងសង្គមជាតិ

លោកស្រីបានបញ្ជាក់ថា​ ​រយៈពេលឆ្នាំមកនេះ​ ​ដំបូងឡើយលោកស្រីគ្រាន់តែជាគ្រូបង្រៀនធម្មតា​ ​ពុំចេះសូម្បីប្រើកុំព្យូទ័រ​ ​តែទីនេះបានបង្រៀនលោកស្រី​ឱ្យ​ចេះនូវកិច្ចការជាច្រើន​ ​ពូកែក្នុងការធ្វើទំនាក់ទំនង​ ​ក្លាហាន​ ​រហូតក្លាយជាពិធីរដែមានវោហាសព្ទប្រចាំសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ជាងឆ្នាំមកនេះ​ ​ចំពោះមូលហេតុសំខាន់ដែលលោកស្រីបន្តការងារមកដល់ពេលបច្ចុប្បន្ន​ ​ក៏ព្រោះ​ ​M​JQ​E​ ​គឺជាស្ថាប័នដែលប្រកបដោយយុត្តិធម៌​ ​មានតម្លាភាព​ ​និងជួយលើកស្ទួយដល់​វិ​័​អប់រំនៅកម្ពុជា​ ​និងប្រជាជនកម្ពុជា​ ​តាមរយៈការផ្តល់ការងារនិងកម្មវិធីសប្បុរសធម៌ផ្សេងៗ​ ​លោកស្រីប្តេជ្ញាខិតខំប្រឹងប្រែងធ្វើការ​ ​ចូលរួមសហការ​ ​និងបំពេញតួនាទី​ឱ្យ​បានល្អក្នុងការអភិវឌ្ឍ​វិ​័​អប់រំនៅកម្ពុជាជាមួយក្រុមហ៊ុននិងសម្រេចគោលដៅពង្រីកវិសាលភាពសាខារបស់សាលា​ឱ្យ​បានច្រើនតាមការគ្រោងទុក

ក្នុងនាមជាប្រធានក្រុមហ៊ុន​ ​M​JQ​E​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​បានសម្តែងនូវក្តីរំភើបចំពោះវត្តមានជួបជុំរបស់បុគ្គលិកដែលមានអតីតភាពឆ្នាំដល់ឆ្នាំជាថ្មីម្តងទៀត​ ​​ន្តាប់​ពីខកខានប្រារព្ធពិធីនេះ​ ​ដោយសារការរីករាលដាលនៃជំងឺ​កូ​វី​-​

អ្នកឧកញ៉ាក៏បានលើកឡើងថា​ ​ភាពរីកចម្រើនរបស់ក្រុមហ៊ុននៅថ្ងៃនេះអាចកើតមានទៅបាន​ ​ដោយសារវត្តមានរបស់បុគ្គលិកគ្រប់លំដាប់ថ្នាក់​ ​បើមានតែលោកនិងក្រុមគ្រួសារ​ ​ក៏មិនអាចទៅរួចដែរ​ ​ដូច្នេះ​ ​ភាពជោគជ័យនៅថ្ងៃនេះ​ ​មិនមែនសម្រាប់លោកតែម្នាក់ឯងនោះទេ​ ​តែជាភាព​ជោ​ជ័យរបស់បុគ្គលិកទាំងអស់គ្នាផងដែរ

ឆ្លៀតក្នុងឱកាសនេះដែរ​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ក៏បានអបអរសាទរដល់ក្រុមហ៊ុន​ ​M​JQ​E​ ​ដែលទទួលបានជោគជ័យក្នុងការចុះបញ្ជីលក់ក្នុងផ្សារមូលបត្រកម្ពុជា​ ​អ្នកឧកញ៉ាសង្ឃឹមថា​ ​ការឡើងទីផ្សារនេះ​ ​នឹងនាំ​ឱ្យ​ក្រុមហ៊ុនកាន់តែរីកចម្រើនរុងរឿង​ ​ដើម្បីសម្រេចគោលដៅក្នុងការពង្រីកសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​និងមជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ឱ្យ​បានគ្រប់ខេត្តក្រុងតាមការគ្រោងទុក​ ​ដើម្បីបំពេញតាមតម្រូវការរបស់អាណាព្យាបាលសិស្សលើ​វិ​័​អប់រំដែលប្រកបដោយគុណភាព​ វិ​ន័យ​ ​សេវាកម្មល្អ​ ​និងតម្លៃសិក្សាសមរម្យ

​​សូមបញ្ជាក់ថា​ ​ក្នុងឱកាសជប់លៀងកាលពីយប់ថ្ងៃទីនេះដែរ​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ក៏បានផ្តល់សញ្ញា​ណ្ណ​ភាគហ៊ុនចំនួនលានដុល្លារដល់បុគ្គលិកដែលមានអតីតភាពការងារឆ្នាំដល់ឆ្នាំទាំងអស់​ ​ដើម្បីជាការថ្លែងអំណរគុណដល់ការលះបង់​ ​និងទឹកចិត្តស្រឡាញ់ក្រុមហ៊ុនដោយស្មោះស្ម័គ្រ​ ​សក្តិសមនឹងទទួលបានការតបស្នងមួយនេះពីអ្នកឧកញ៉ា

បន្ថែមលើនេះ​ ​លោកក៏បានផ្តល់ថវិកាក្នុងម្នាក់ចំនួនដុល្លារដល់បុគ្គលិកដែលមានអតីតភាពការងារឆ្នាំទៅឆ្នាំផងដែរ​ ​មិនតែប៉ុណ្ណោះ​ ​អ្នកឧកញ៉ាក៏មានផ្តល់រង្វាន់តាមរយៈការចាប់ឆ្នោតផ្សងសំណាងនូវម៉ូតូម៉ាក​ ​Scoopy​ ​គ្រឿង​ ​ទូរសព្ទដៃម៉ាក​ ​Samsung​ ​A​54 ​គ្រឿង​ ​និងម៉ាក​ ​iPhone​ 14 ​Pro​ ​Ma​x ​គ្រឿង​ ​ទូរទស្សន៍​ ​LG​ 55 ​inch​ ​ចំនួនគ្រឿង​ ​និងថវិកាម៉ឺនដុល្លារជូនបុគ្គលិកដែលចូលរួមក្នុងពិធីជប់លៀងនេះក្នុងម្នាក់ដុល្លារ​ ​ព្រមទាំងមានការផ្ដល់រង្វាន់ជាច្រើនដល់បុគ្គលិកដែលទទួលជ័យលាភីពីការប្រឡងចម្រៀង​ ​និងការសម្ដែងរឿងខ្លីក្នុងពិធីជប់លៀងនេះដែរ

អត្ថបទដោយ​ ​ហ៊ីង​ ​ស្រីរ័ត្ន