អប់រំ Jul 16, 2023 | 12:22 PM

ការតម្រង់ទិសមុនពេលចេញដំណើរទៅក្រៅប្រទេស

image

SOGO និងសេវាកម្មផ្លាស់ប្តូរវប្បធម៌សិក្សាអន្តរជាតិកម្ពុជា បានរៀបចំព្រឹត្តិការណ៍ វគ្គតម្រង់ ទិសដោយផ្ទាល់ ជាលើកដំបូងសម្រាប់សិស្សានុសិស្ស ICES ដើម្បីត្រៀមខ្លួនធ្វើដំណើរ មុនការ ចាកចេញទៅសិក្សាលើកម្មវិធីផ្លាស់ប្តូរការសិក្សារបស់ពួកគេនៅសហរដ្ឋអាមេរិក។

 

SOGO ICES គឺជាកម្មវិធីសិក្សានៅក្រៅប្រទេសដែលផ្តល់ឱកាស សម្រាប់សិស្សានុសិស្ស កម្ពុជា ដែលចង់បន្តការសិក្សានៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងប្រទេសដទៃទៀត។ គួរជម្រាបជូនផងដែរថា កម្មវិធីនេះផ្តល់ជូននូវកម្មវិធីផ្លាស់ប្តូរវប្បធម៌សិក្សា និងកម្មវិធីសិក្សា ថ្នាក់វិទ្យាល័យ។ SOGO ត្រូវបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការរបស់សិស្សដែលចង់បន្តការសិក្សានៅបរទេស និងដើម្បីជួយសិស្សកម្ពុជាសម្រេចក្តីសុបិននៃការសិក្សារបស់ពួកគេ។ ក្រុមការងារ SOGO មានជំនាញក្នុងការធ្វើបដិរូបកម្ម និងបង្កើតជម្រើស ដ៏ល្អបំផុត ដើម្បីបំពេញតម្រូវ ការអ្នកសិក្សា ផ្សេងៗ។

 

 

ព្រឹត្តិការណ៍តម្រង់ទិស កដូចជា pre-departure orientation នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក៍ជាលើកដំបូងដែរ ដែល SOGO រៀបចំព្រឹត្តិការណ៍នេះ​ដោយផ្ទាល់​ក្រោយពីការ​រីករាល​ត្បាតនៃជំងឺកូវីដ១៩។ កម្មវិធីនេះធ្វើឡើងនៅសណ្ឋាគារមួយក្នុងសង្កាត់បឹងកេងកង១ ក្រោមវត្តមាន​ដ៏ខ្ពង់ខ្ពស់​របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏ដូចជាអ្នក​ជំនាញផ្លាស់ប្តូរ​ការសិក្សាពី ICES Thailand ។

 

 

សិស្សានុសិស្ស និងមាតាបិតាមាន​សេចក្តីសោមនស្សរីករាយ​ចំពោះការ​ស្វែងយល់បន្ថែម​អំពី​កម្មវិធីសិក្សារបស់បុត្រាបុត្រី លើសពីនេះសិស្សានុសិស្ស​ផ្ទាល់បានជួប​សំណេះសំណាល​ជាមួយសិស្សច្បងដែលបានឆ្លងកាត់បទពិសោធន៍ក្រោយពីត្រឡប់ពី​​សហរដ្ឋអាមេរិកវិញផងដែរ ។

 

ព្រឹត្តិការណ៍តម្រង់ទិសប្រារព្ធឡើងផ្តោតលើប្រធានបទជាច្រើន រួមមានអំពីវប្បធម៌​គ្រួសារ​ចិញ្ចឹម​សាលារៀន ការហោះហើរ ការធានារ៉ាប់រង។ល។ សិស្សានុសិស្ស និងមាតាបិតា​ក៏មានឱកាស​ជួបជាមួយអ្នកជំនាញផ្លាស់ប្តូរការសិក្សាពី ICES Thailand ដែលបានចែករំលែក​បទពិសោធន៍​ផ្ទាល់របស់ពួកគេក្នុងការសិក្សានៅសហរដ្ឋអាមេរិក ។

 

 

លោក William Hopkins ជំនួយការនាយក SOGO និង ICES Cambodia បានមាន​ប្រសាស៍ថា ៖«យើងមានមោទកភាពក្នុងការប្រារព្ធកម្មវិធីពិសេសនេះឡើង សម្រាប់សិស្សានុសិស្សយើង ដើម្បីទទួលបាននូវបទពិសោធន៍វប្បធម៌ និងស្តង់ដារនៃការអប់រំរបស់អាមេរិក»។

 

លើសពីនេះ SOGO ផ្តល់នូវដំណោះស្រាយ​តែមួយគត់ ជាមួយនឹងសេវាកម្ម​អប់រំនៅក្រៅប្រទេស​ដ៏ទូលំទូលាយ ដោយផ្អែកលើជម្រើសតម្រូវការរបស់អ្នកក្នុងសេវាកម្មជាច្រើនដូចជា៖ ជំនួយទិដ្ឋាការ ការបណ្តុះបណ្តាលវប្បធម៌ ការស្វែងរកគ្រួសារចិញ្ចឹម និងការគាំទ្រផ្នែកសិក្សា​ដើម្បីជួយ​សិស្សានុសិស្ស​រៀបចំសម្រាប់ការសិក្សានាថ្ងៃអនាគតរបស់ពួកគេ៕